ទៅកម្សាន្ត ទៅថតរូបលេង មានស្តង់អាហារឆ្ងាញ់ៗ! កម្មវិធីដ៏សប្បាយចុងឆ្នាំ YEAR END CELEBRATION រយៈពេល៣ថ្ងៃនៅបុរីប៉េងហួតបឹងស្នោរយើងហ្នឹង
(ភ្នំពេញ)៖ ចុងសប្ដាហ៍នេះ តើលោកអ្នកមានគម្រោងទៅកម្សាន្តនៅទីណាដែរឬទេ? ប្រសិនបើមិនទាន់តោះនាំក្រុមគ្រួសារ មិត្តភក្តិ មនុស្សពិសេស មកកម្សាន្តក្នុងកម្មវិធីដ៏សប្បាយចុងឆ្នាំ YEAR END CELEBRATION ដែលគេធ្វើតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅសួនបណ្តោះអាសន្នគម្រោង “ដឹស្តា ផ្លាទីនីម អេកូ សានរ៉ាយ (បឹងស្នោ) ពីម៉ោង ៩ព្រឹកដល់ម៉ោង៨យប់។

អានហើយចង់ដឹងអត់ថាកម្មវិធីYEAR END CELEBRATION ហ្នឹងគេមានអ្វីខ្លះ? ប្រិយមិត្តអ្នកអានអាចមកកម្សាន្ត ថតរូបស្អាត ដោយសារតែនៅក្នុងកម្មវិធីនេះគេមានការដេគ័រ តុបតែងបែបជាកម្មវិធីដ៏សប្បាយចុងឆ្នាំ ជាពិសេសមានស្តង់អាហារ មានកន្លែងអង្គុយញុាំបែបនៅខាងក្រៅ។ជាពិសេសនៅខាងក្នុងវិញក្រៅពីសកម្មភាពហ្គេម សប្បាយៗ បុរីប៉េងហួត ក៏បានធ្វើឱ្យអ្នកចូលរួមទទួលបានបទពិសោធន៍ប្លែកខ្លាំង ដែលនៅក្នុងកម្មវិធីនេះ យើងអាចប្រើប្រាស់ VR មើលគម្រោងបុរីឃើញ ដូចមើលពីលើមេឃ ដោយមិនទាន់មានបុរីណាបានប្រើប្រាស់នូវបច្ចេកវិទ្យាបែបនេះឡើយ។ តោះចង់ដឹងច្បាស់មកមើលវីដេអូនៅខាងក្រោមនេះ៖























