អន្តរជាតិ

កូរ៉េខាងជើងបាញ់មីស៊ីល ២គ្រាប់បន្ថែទៀត ក្រោយប្រកាសទទួលជោគជ័យក្នុងការ​ធ្វើ​តេស្ត​សាកល្បងប្រព័ន្ធមីស៊ីល​ដើរដោយ​ចំហេះ​រឹង

BY
Pheakdey
December 19, 2022

កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ២គ្រាប់បន្ថែមទៀតកាលពីថ្ងៃអាទិត្យ​ ទី១៨ ខែធ្នូម្សិលមិញ នេះបើយោងតាមសេចក្តីការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia។ មីស៊ីលចំនួន ២​ គ្រាប់ដែលទីក្រុងព្យុងយ៉ាងបានបាញ់នោះគឺជាប្រភេទមីស៊ីលផ្លោងដែលអាចបាញ់បានក្នុងរយៈចម្ងាយមធ្យម ខណៈបើយោងតាមទីបញ្ជាការ​អន្តរយោធា​កូរ៉េខាង​ត្បូងបានបញ្ជាក់ថា មីស៊ីលទាំងនោះត្រូវបានបាញ់ចេញនៅម៉ោងប្រមាណជា ១១ និង​១៣ ព្រឹក ម៉ោងនៅក្នុងស្រុក។

គួរកត់សម្គាល់ថា​​ ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនៅពេលនេះគឺត្រូវបានធ្វើឡើងនៅប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពេលដែលទីក្រុងព្យុងយ៉ាងបាន​ប្រកាស​ធ្វើ​តេស្ត​ប្រព័ន្ធមីស៊ីល​​ប្រើ​ចំហេះ​រឹង​សម្រាប់​អភិវឌ្ឍ​ប្រព័ន្ធ​សព្វាវុធ​ថ្មី​បានដោយជោគជ័យ។ ប្រភពខាងលើបានបន្តថា ភាពតានតឹងផ្នែកយោធានៅឧបទ្វីបកូរ៉េបានកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំនេះ ខណៈទីក្រុងព្យុងយ៉ាងបានបន្តសាកល្បងអាវុធថ្មីៗមិនធ្លាប់មានពីមុនមកជាបន្តបន្ទាប់។ ជាក់ស្តែងកាលពីខែមុននេះ ទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងគ្រាប់ផ្លោងអន្តរទ្វីបកម្រិតខ្ពស់បំផុត ដែលជាអាវុធថ្មីមិនធ្លាប់មាននិងអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងសម្បើមផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: