ខ្មែរណូត

ស្វែងរក

Der Daily

អ្នកនៅម្តុំចំការដូង ឬក្បែរៗនេះ ចង់ញុាំម្ហូបឡាវ មិនពិបាកទៀតទេ! ឥឡូវនេះ ហាង «សួស្តីវៀងច័ន្ទ» បានមកបើកសាខាថ្មីហើយ

BY Naren December 19, 2022
អ្នកនៅម្តុំចំការដូង ឬក្បែរៗនេះ ចង់ញុាំម្ហូបឡាវ មិនពិបាកទៀតទេ! ឥឡូវនេះ ហាង «សួស្តីវៀងច័ន្ទ» បានមកបើកសាខាថ្មីហើយ

(ភ្នំពេញ)៖ ធ្លាប់តែញុាំគុយទាវ, ហ្វឺ និងបបរលត ដែលសរសៃមី​ ស្វិតមិនស្រស់ ពេលនេះក៏មកសាក «ខាវពាក្យឡាវសរសៃធំ» ជាអាហារឡាវមួយបែបដែល ខាវពាក្យថ្មីៗ ដាក់ចូលឆ្នាំងស៊ុបក្តៅៗ បម្រើដល់អ្នកចូលពិសារ និងមានគ្រឿងបន្ថែមដូចជា ឈាមជ្រូក ជើងជ្រូក ខ្ទឹមបំពង ដែលបង្កើនរសជាតិឱ្យឈ្ងុយឆ្ងាញ់មួយបែបទៀត។

បងប្អូនដែលចូលចិត្ត ឬចង់សាកអាហារឡាវ នៅភ្នំពេញ ជាពិសេសអ្នកនៅម្តុំចំការដូង ឬក្បែរៗនេះ មិនពិបាកជិះរកទៀតឡើយ។ ហាង «សួស្តីវៀងច័ន្ទ (ເຂົ້າປຽກເສັ້ນໃຫ່ຍ)» បានមកបើកសាខាថ្មី នៅចំការដូង។ ចង់ញ៉ាំ ខាវពាក្យឡាវសរសៃធំ ដែលមានរសជាតិដើមដូចញ៉ាំនៅប្រទេសឡាវពិតៗ ដោយសារម្ចាស់ហាងជាជនជាតិឡាវ គឺអាចមកសាកញ៉ាំនៅហាងនេះបាន មានបើកលក់ពីម៉ោង ៦ព្រឹក ទៅ៩និង៣០នាទីយប់។ ទីតាំងវិញគឺ Street 17 កែងជាប់សាលាវេស្ទើន បុរីពិភពថ្មីចំការដូង ផែនទី: https://goo.gl/maps/Eb1tkZfGxhKHkWBt8

Share This Post: