នាវាយោធារបស់កងទ័ពជើងទឹកថៃមួយគ្រឿងបានលិច ធ្វើឱ្យកងទ័ពថៃរាប់សិបនាក់បាត់ខ្លួន
- BY
- Pheakdey
- December 19, 2022
ថៃ៖ កងទ័ពជើងទឹកថៃចំនួន ៣៣នាក់កំពុងតែបាត់ខ្លួននៅក្នុងតំបន់ឆ្នេរសមុទ្រ Gulf នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូនេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងក្រោយពេលនាវាយោធារបស់កងទ័ពជើងទឹកថៃមួយគ្រឿងបានលិចនៅក្នុងតំបន់ឆ្នេរក្នុងខេត្ត Khiri Khan ភាគខាងលិចប្រទេសថៃ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ។

ប្រភពខាងលើបានបន្តថា ភ្លាមៗក្រោយពេលកើតហេតុទីបញ្ជាការដ្ឋានកងទ័ពជើងទឹកថៃបានដាក់ពង្រាយនាវាចម្បាំងនិងឧទ្ធម្ភាគចក្រជាច្រើនដើម្បីជួយធ្វើអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ ហើយគិតត្រឹមពេលនេះក្រុមអ្នកជួយសង្គ្រោះបានជួយស្រង់ទាហានចេញទឹកសមុទ្របានចំនួន ៧៣នាក់ហើយ ខណៈនៅក្នុងនាវានោះមានផ្ទុកទាហានជើងទឹកថៃសរុបចំនួន ១០៦នាក់ ដូចនេះគឺនៅមានទាហានចំនួន ៣៣នាក់ទៀតដែលកំពុងបាត់ខ្លួន៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






