អន្តរជាតិ

លោកយាយ Baba Vanga បានធ្លាប់ទស្សទាយន៍ថា​ នៅក្នុងឆ្នាំ២០២៣នេះ ពិភពលោកនឹងជួបប្រទះនូវរឿងរ៉ាវធំៗចំនួន៤

BY
Pheakdey
December 20, 2022

ឆ្នាំថ្មីឆ្នាំ ២០២៣ នឹងឈានចូលមកដល់នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតនេះ ខណៈប្រជាពលរដ្ឋរាប់ពាន់លាននាក់នៅជុំវិញពិភពលោកកំពុងត្រៀមខ្លួន ត្រៀមបង្កើតកម្មវិធីសប្បាយៗ ឬត្រៀមធ្វើដំណើរកំសាន្តទៅកាន់កន្លែងផ្សេងៗដើម្បីអបអរក្នុងឱកាសដ៏ពិសេសនេះ។ ទន្ទឹមគ្នានេះ សម្រាប់ក្រុមអ្នកតាមដានបច្ចុប្បន្នភាពនៃពិភពលោកវិញគេនៅមិនទាន់ភ្លេចទេថា លោកយាយ Baba Vanga ក៏ធ្លាប់ធ្វើការទស្សទាយន៍អំពីព្រឹត្តិការណ៍ធំៗមួយចំនួនដែលអាចកើតមាននៅក្នុងឆ្នាំ ២០២៣ នេះផងដែរ។ បើតាមលោកយាយដែលជាមនុស្សដ៏អាថ៌កំបាំងរូបនេះធ្លាប់បានទស្សទាយន៍ថា នៅក្នុងឆ្នាំ ២០២៣នេះពិភពលោកនឹងត្រូវជួបប្រទះនូវរឿងរ៉ាវធំមួយចំនួនដូចជា៖

១- មានព្យុះព្រះអាទិត្យកើតឡើង ដែលលោកយាយចង់សំដៅទៅលើបញ្ហាកើនឡើងនៃកំដៅភពផែនក្នុងកម្រិតដ៏ខ្ពស់មិនធ្លាប់មាន។

២- មានការធ្វើតេស្តអាវុធជីវសាស្រ្តចំពោះរាងកាយមនុស្ស។

៣- សង្គ្រាមនុយក្លេអ៊ែរនឹងផ្ទុះឡើង។

៤- ការសម្រាលកូនតាមបែបធម្មជាតិនឹងត្រូវបិទបញ្ចប់ ឬមានន័យថាចាប់ពីឆ្នាំ ២០២៣នេះតទៅគឺរាល់ការសម្រាលកូនទាំងអស់នឹងត្រូវធ្វើឡើងដោយមានការពឹងផ្អែកលើជំនួយផ្នែកវិជ្ជសាស្រ្តជានិច្ច។

សូមបញ្ជាក់ថា លោកយាយ Baba Vanga ដែលជាជនជាតិប៊ុលហ្គារី ពិការភ្នែកទាំងសងខាងបានស្លាប់នៅអាយុ ៨៤ឆ្នាំ កាលពី ២៥ឆ្នាំមុន ហើយមុនពេលស្លាប់លោកយាយធ្លាប់បានទស្សទាយន៍អំពីរឿងរ៉ាវជាច្រើនដែលអាចកើតមាននៅលើពិភពលោករហូតដល់ឆ្នាំ ៥០៧៩ ឯណោះ ខណៈគិតត្រឹមពេលនេះមានរឿងរ៉ាវចំនួន ៩ ក្នុងចំណោម ១១ ដែលលោកយាយធ្លាប់បានទស្សទាយន៍បានក្លាយជាការពិតរួចអស់ហើយ៕

​​​

អត្ថបទ៖ ភក្តី

ប្រភព៖ Daily Mail 

Share This Post: