រដ្ឋាភិបាលអាហ្សង់ទីន អនុញ្ញាតឱ្យប្រជាជនខ្លួនឈប់សម្រាកមួយថ្ងៃដើម្បីអបអរការឈ្នះ World Cup
រដ្ឋាភិបាលអាហ្សង់ទីន ប្រកាសយកថ្ងៃទី២០ ខែធ្នូឈប់សម្រាក ទូទាំងប្រទេស ដើម្បីអបអរ ការឈ្នះ World Cup ឆ្នាំ២០២២។ នេះបើយោងតាមការចុះផ្សាយរបស់ រ៉យទ័រ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។

សហព័ន្ធបាននិយាយថា ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីននឹងប្រារព្ធការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោករបស់ពួកគេនៅថ្ងៃអង្គារនេះនៅទីក្រុង Buenos Aires នៅ Obelisk ដែលជាចំណុចកណ្តាលនៃការប្រារព្ធពិធីកីឡាប្រពៃណី។ ក្រុមបាល់ទាត់ជម្រើសជាតិដែលបានយកឈ្នះបារាំងកាលពីថ្ងៃអាទិត្យ បានមកដល់ប្រទេសអាហ្សង់ទីននៅវេលាម៉ោង៤ព្រឹក ថ្ងៃអង្គារ (ម៉ោងនៅអាហ្សង់ទីន) តាមជើងហោះហើររបស់រដ្ឋ ហើយត្រូវបានស្វាគមន៍ដោយអ្នកគាំទ្ររាប់ពាន់នាក់នៅខាងក្រៅព្រលានយន្តហោះ។
Lionel Messi បានកាន់ពានរង្វាន់ World Cup ជាមួយគ្រូបង្វឹក Lionel Scaloni និងប្រធានសមាគមបាល់ទាត់អាហ្សង់ទីន Claudio Tapia បានដឹកនាំក្រុមចុះពីលើយន្តហោះទៅកាន់អាកាសយានដ្ឋាន Ezeiza។ បន្ទាប់ពីចុះចត Messi និងមិត្តរួមក្រុមនឹងសម្រាកមួយរយៈខ្លីនៅឯបរិវេណនៃសហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន មុនពេលចូលដល់ការប្រារព្ធពិធីនៅយប់នេះ៕





ប្រភព៖ espn
រូបភាព៖ zingnews