អន្តរជាតិ

Apple នឹងចាប់ផ្តើមផលិត MacBook នៅលើទឹកដីវៀតណាមនៅពាក់កណ្តាលឆ្នាំ ២០២៣នេះ

BY
Pheakdey
December 21, 2022

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយករបស់អាមេរិក Apple នឹងចាប់ផ្តើមផលិតកុំព្យូរទ័រ MacBook របស់ខ្លួននៅលើទឹកដីនៃប្រទេសវៀតណាមនៅពាក់កណ្តាលឆ្នាំ ២០២៣នេះហើយ នេះបើយោងតាមរបាយការណ៍មួយដែលបានចុះផ្សាយដោយបណ្តញសារព័ត៌មាន Nikkei Asian នៅថ្ងៃពុធ ទី២១ ខែធ្នូនេះ។ គួរកត់សម្គាល់ថា ក្រុមហ៊ុន Apple មានរោងចក្រដំឡើងផលិតផលរបស់ខ្លួននៅតាមបណ្តាប្រទេសជាច្រើននៅតំបន់អាស៊ី ដូចជាប្រទេសចិន ប្រទេសឥណ្ឌា និងបន្តបង្កើតរោងចក្រជាច្រើនបន្ថែមទៀតនៅក្នុងប្រទេសវៀតណាមកាលពីអំឡុងឆ្នាំ ២០២០ ពោលគឺជារយៈពេលដែលចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនត្រូវរាំងស្ទះយ៉ាងខ្លាំងព្រោះវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩។

គួរបញ្ជាក់ជូនផងដែរថា ក្រោយពេលសម្រេចឈានជើងចូលក្នុងប្រទេសវៀតណាម ក្រុមហ៊ុន Apple បានសម្រេចដំឡើងផលិតផលរបស់ខ្លួនមួយចំនួនរួចហើយនៅលើទឹកដីវៀតណាម ដូចជាកាលពីឆ្នាំ ២០២០ ក្រុមហ៊ុនបានដំឡើង AirPods ហើយនៅដើមនេះឆ្នាំ ២០២២ ក្រុមក៏បានបន្តដំឡើង Apple Watch, iPad និងទូរស័ព្ទ iPhone 14 មួយចំនួនផងដែរ។ ប្រភពខាងលើបានបន្តថា ចំពោះ MacBook ដែលផលិតនៅក្នុងប្រទេសវៀតណាមអាចនឹងត្រូវក្រុមហ៊ុន Apple ដាក់លក់ក្នុងតម្លៃដូចខាងក្រោមនេះ៖

– M1 MacBook Air – $799 ($200 off)
– M2 MacBook Air – $1049 ($150 off)
– M2 13-inch MacBook Pro – $1149.99 ($149.01 off)
– M1 Pro 14-inch MacBook Pro (1TB) – $2099 ($400 off)
– M1 Pro 16-inch MacBook Pro – $2099 ($400 off)

អត្ថបទ៖ ភក្តី

ប្រភព៖ Nikkei Asian

 

Share This Post: