អន្តរជាតិ

ថៃប្រកាសរកឃើញសាកសពទាហាន ៦នាក់ ខណៈ ២១នាក់នៅបន្តបាត់ខ្លួនក្នុងហេតុការណ៍លិចនាវាចម្បាំងកាលពីចុងសប្តាហ៍នេះ

BY
Pheakdey
December 21, 2022

ថៃ៖ អាជ្ញាធរថៃបានប្រកាសរកឃើញសាកសពទាហានជើងទឹកចំនួន ៦នាក់ហើយដោយគិតត្រឹមល្ងាចថ្ងៃអង្គារ ទី២០ ខែធ្នូម្សិលមិញនេះ ខណៈទាហានជាង ២០នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួន។ គួររម្លឹកជូនថា ចំនួនអ្នកស្លាប់និងបាត់ខ្លួនខាងលើនេះគឺជាតួលេខនៃជនរងគ្រោះនៅក្នុងហេតុការណ៍លិចនាវាចម្បាំងមួយគ្រឿងរបស់ទីបញ្ជាការកងទ័ពជើងទឹកថៃ ដែលបានកើតឡើងតាំងពីយប់ថ្ងៃអាទិត្យកន្លងទៅម្លេះ។

ហេតុការណ៍អកុសលនេះបានកើតឡើងនៅតំបន់ឈូងសមុទ្រ Gulf ភាគខាងត្បូងប្រទេសថៃ ខណៈនាវាដែលបានលិចនោះជានាវា HTMS Sukhothai មានផ្ទុកមនុស្សសរុបចំនួន ១០៦នាក់ ហើយគិតត្រឹមពេលនេះគឺមានទាហានចំនួន ៧៩នាក់ត្រូវបានជួយសង្គ្រោះ ទាហានចំនួន ២១នាក់នៅបន្តបាត់ខ្លួន ខណៈសាកសពទាហានចំនួន ៦នាក់ត្រូវបានឃើញ។ ប្រភពខាងលើបានបន្តថា ប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅតែបន្តធ្វើឡើងយ៉ាងសកម្មភាព បើទោះជាគេមិនរំពឺងថា ទាហានដែលកំពុងបាត់ខ្លួនអាចនៅរស់មានជីវិតក៏ដោយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia 

Share This Post: