Der Daily

ចង់ញ៉ាំលែងពិបាកជិះទៅឆ្ងាយទៀតហើយ! មីលាក់ខ្លួនល្បីឈ្មោះនៅព្រែកតាមាក់ ឥឡូវនេះបានមកដល់កោះពេជ្រ

BY
Naren
December 21, 2022

(ភ្នំពេញ)៖ មីលាក់ខ្លួន ដែលកាលពីមុនអ្នកទាំងអស់គ្នាត្រូវធ្វើដំណើរប្រហែល​៤០​នាទីពីស្ពានជ្រោយចង្វា ទម្រាំដល់ទីតាំងលក់នៅស្រុកខ្សាច់កណ្ដាល​​​​​​​​​​​​​​។ ប៉ុន្តែពេលនេះ ហាង មីលាក់ខ្លួនល្បីឈ្មោះនៅព្រែកតាមាក់ ក៏សម្រេចចិត្តមកបើកសាខានៅភ្នំពេញ គឺមកលាក់ខ្លួននៅកោះពេជ្រម្តង ហើយពេលនេះចង់ញ៉ាំលែងពិបាកជិះទៅឆ្ងាយទៀតហើយ។

ក្រុមការងារ Der Daily ក៏បានមកថត ភ្លក់រសជាតិ ផ្ទាល់ នៅក្នុងសាខាថ្មីរបស់គាត់ នៅក្នុងក្រុងកោះពេជ្រ ដោយ រសជាតិគឺនៅតែរក្សាគុណភាពដូចសាខាដើម ដែលមានតម្លៃ ​១០០០០រៀលឡើងទៅ។ សម្រាប់សាខានៅភ្នំពេញនេះដែរ គឺគាត់បើកលក់ចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៨យប់ឯណោះ ដូច្នេះលោកអ្នកអាចមកពិសាបែបអាហារពេលព្រឹក, ពេលថ្ងៃត្រង់ និងល្ងាច អាចមកសាកបានណា។ តោះមកមើលវីដេអូរបស់ DerDaily នៅខាងក្រោមនេះ៖

🏠 ហាង: មីលាក់ខ្លួន
⏰ ម៉ោងលក់: ៦ព្រឹក-៨យប់
📍 ទីតាំង: នៅក្នុងទីក្រុងកោះពេជ្រ
🗺️ ផែនទី: https://goo.gl/maps/c5GZ2cg8CLtqqxQNA

Share This Post: