អន្តរជាតិ

អាមេរិកផ្តល់ប្រព័ន្ធការពារដែនអាកាសដ៏ទំនើប Patriot ឲ្យទៅអ៊ុយក្រែន ដែលជាផ្នែកមួយនៃកញ្ចប់ជំនួយថ្មីតម្លៃ ១,៨៥ពាន់លានដុល្លារ

BY
Pheakdey
December 22, 2022

អាមេរិក៖ រដ្ឋាភិបាលអាមេរិកនឹងផ្តល់ប្រព័ន្ធការពារដែនអាកាសដ៏ទំនើបមួយទៅកាន់ប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូនេះ។ ប្រព័ន្ធការពារដែនអាកាសដែលជាបច្ចេកវិទ្យាចុងក្រោយរបស់អាមេរិកនេះមានឈ្មោះថា Patriot Air Defense System ដែលមានសមត្ថភាពដ៏ខ្លាំងខ្លាំដើម្បីទប់ទល់ទៅនឹងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់កងទ័ពរុស្ស៊ី។

ប្រភពខាងលើបានបន្តថា ការផ្តល់ជូនប្រព័ន្ធការពារដែនអាកាស Patriot Air Defense System នៅពេលនេះគឺជាផ្នែកមួយនៃកញ្ចប់ជំនួយតម្លៃ ១,៨៥ ពាន់លានដុល្លារ ដែលសភាអាមេរិកទើបបានអនុម័តផ្តល់ជូនទៅកាន់ប្រទេសអ៊ុយក្រែនកាលពីពេលថ្មីៗ។ គួរបញ្ជាក់ជូនថា រដ្ឋាភិបាលអាមេរិកធ្លាប់បានផ្តល់ជំនួយទៅកាន់ប្រទេសអ៊ុយក្រែកក្នុងទំហំទឹកប្រាក់ជាង ៣០ពាន់លានដុល្លាររួចហើយចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងមក  ហើយអាមេរិកក៏មានគម្រោងផ្តល់ជំនួយទៅកាន់ប្រទេសអ៊ុយក្រែនក្នុងរយៈពេលវែងបន្ថែមទៀតផងដែរ ពោលគឺបន្តជួយអ៊ុយក្រែនរហូតទាល់តែសង្គ្រាមត្រូវបានបិទបញ្ចប់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

Share This Post: