អន្តរជាតិ
ការបិទទ្វាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានក្លាយជារឿងរ៉ាវអូសបន្លាយយូរជាងគេក្នុងប្រវត្តិសាស្ត្រ
BY autoadmin
January 12, 2019
ការបិទទ្វាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើឱ្យនិយោជិកសហព័ន្ធ ៨០០,០០០នាក់ គ្មានប្រាក់ខែដោយសារលទ្ធផលនៃការប្រឆាំងគ្នារបស់ប្រធានាធិបតីលោក ដូណាល់ ដ្រាំ ជាមួយនឹងពួកគណបក្សប្រជាធិបតេយ្យស្តីពីការសាងសង់ជញ្ជាំងព្រំដែនម៉ិកស៊ិក ខណៈដែលវាបានឈានដល់ការបិទទ្វាររដ្ឋាភិបាលក្នុងកំណត់ត្រា ២២ថ្ងៃ គិតត្រឹមថ្ងៃសៅរ៍នេះ។
ការបដិសេធរបស់គណបក្សប្រជាធិបតេយ្យក្នុងការអនុម័តថវិកាចំនួន ៥.៧ពាន់លានដុល្លារ ដែលលោក ដ្រាំ បានស្នើសម្រាប់គម្រោងសង់ជញ្ជាំងនោះបានធ្វើឱ្យលោក ដ្រាំ ខឹងសម្បា និងបានសងសឹកវិញដោយបដិសេធមិនចុះហត្ថលេខាសម្រាប់កិច្ចចរចារនៃនាយកដ្ឋានរដ្ឋាភិបាល។ ជាលទ្ធផលភ្នាក់ងារដូចជា៖ FBI, អ្នកត្រួតពិនិត្យចរាចរអាកាស, និងបុគ្គលិកសារមន្ទីរ មិនបានទទួលប្រាក់ខែកាលពីថ្ងៃសុក្រនេះទេ។



អត្ថបទ៖ លីដា
ប្រភព៖ cgtn