អន្តរជាតិ

អាមេរិកអនុម័តលើគម្រោងថវិកាប្រចាំឆ្នាំតម្លៃ ១,៧ទ្រីលានដុល្លារក្នុងនោះកញ្ចប់ចំនួន ៤៥ពាន់លានគឺសម្រាប់ជួយអ៊ុយក្រែន

BY
Pheakdey
December 24, 2022

អាមេរិក៖ សភាអាមេរិកបានអនុម័តលើគម្រោងថវិកាប្រចាំឆ្នាំរបស់កាលពីថ្ងៃសុក្រ ទី២៣ ខែធ្នូម្សិលមិញនេះ ដោយគម្រោងថវិកានោះមានតម្លៃរហូតដល់ ១,៧ ទី្រលានដុល្លារឯណោះ។ សេចក្តីអនុម័តលើគម្រោងថវិកាដ៏ច្រើនសម្បើមនេះត្រូវបានធ្វើឡើងដោយមានការបោះឆ្នោតគាំទ្រពីសមាជិកសភាអាមេរិកចំនួន ២២៥នាក់ ទល់នឹងសំឡេងអ្នកបោះឆ្នោតមិនគាំទ្រចំនួន ២០១នាក់ផងដែរ។

 បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times ​នៅព្រឹកថ្ងៃសោរ៍ ទី២៤ ខែធ្នូនេះបានបញ្ជាក់ថា នៅក្នុងគម្រោងថវិកាដែលសភាអាមេរិកទើបបានអនុម័តនោះគឺមានកញ្ចប់ថវិកាចំនួន ៤៥ពាន់លាននឹងត្រូវបានប្រើប្រាស់ជាជំនួយផ្សេងៗសម្រាប់ផ្តល់ទៅកាន់ប្រទេសអ៊ុយក្រែន។ បើតា​មអ្នកនាំពាក្យឲ្យវិមានកាពីតូលអាមេរិកបានបញ្ជាក់ថា កញ្ចប់ថវិកាប្រចាំឆ្នាំសម្រាប់ឆ្នាំថ្មីនេះគឺមានការកើនឡើងច្រើន ដ្បិតរដ្ឋាភិបាលអាមេរិកមានគម្រោងចំណាយលើបញ្ហាធំៗជាច្រើនផងដែរ បើធៀបទៅនឹងឆ្នាំកន្លងទៅ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

 

Share This Post: