ពលរដ្ឋអាមេរិក ១,៥លាននាក់កំពុងគ្មានអគ្គិសនីប្រើប្រាស់ និង ៧០%នៃពលរដ្ឋសរុបកំពុងស្ថិតក្រោមហានិភ័យ ក្រោយសីតុណ្ហភាពចុះត្រជាក់ខ្លាំង
- BY
- Pheakdey
- December 24, 2022
អាមេរិក៖ យ៉ាងយោចណាស់មានពលរដ្ឋអាមេរិកប្រមាណជា ១,៥លាននាក់កំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែធ្នូនេះ។ បញ្ហាអសកម្មនេះបានកើតឡើងក្រោយពេលដែរតំបន់សំខាន់ៗជាច្រើននៅសហរដ្ឋអាមេរិកបានរងនូវការគំរាមគំហែងដោយខ្យល់ព្យុះ ខណៈសីតុណ្ហភាពបានចុះត្រជាក់ក្នុងកម្រិងដ៏ទាបបំផុតមួយ។

ប្រភពខាងលើបានបន្តថា ទន្ទឹមនឹងភ្លើងអគ្គិសនីត្រូវបានកាត់ផ្តាច់នៅតាមតំបន់មួយចំនួនហើយ មានជើងហោះហើររាប់ពាន់ជើងត្រូវបានអាជ្ញាធរអាកាសចរណ៍អាមេរិកសម្រេចលុបចោលភ្លាមៗផងដែរមុនពេលបុណ្យណូអែលចូលមកដល់។ ជាងនេះទៅទៀតអាជ្ញាធរអាមេរិកបានព្រមាណជា នឹងមានពលរដ្ឋអាមេរិកប្រមាណជា ២៤០លាននាក់ ឬស្មើនឹង ៧០% នៃពលរដ្ឋសរុបនឹងត្រូវរស់នៅក្រោមសម្ពាធនៃហានិភ័យអាកាសធាតុ ខណៈសីតុណ្ហភាពនៅតាមតំបន់ខ្លះអាចនឹងចុះត្រជាក់រហូតដល់ -៤៨អង្សាសេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






