ធ្លាក់ទៀតហើយ! យន្តហោះដឹកទំនិញ Boeing 707 មួយគ្រឿង រួមជាមួយនឹងអ្នកដំណើរ ១០នាក់ បានធ្លាក់នៅអ៊ីរ៉ង់
អ៊ីរ៉ង់៖ យន្តហោះ Boeing 707 ដែលមានផ្ទុកមនុស្ស ១០នាក់ បានធ្លាក់នៅថ្ងៃច័ន្ទនេះក្បែរព្រលានយន្តហោះ Fath របស់អ៊ីរ៉ង់នៅភាគខាងលិចនៃរដ្ឋធានី Tehran ។ នេះបើតាមភ្នាក់ងារព័ត៌មាន Fars បានបន្ថែមថា មិនមានព័ត៌មានភ្លាមៗអំពីជនរងគ្រោះនោះទេ។ លោក Pirhossein Kolivand ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់អ៊ីរ៉ង់បាននិយាយថា៖ «យើងមិនមានព័ត៌មានលម្អិតនៃការធ្លាក់យន្តហោះនោះទេ» ។ ចំណែករបាយការណ៍មួយចំនួននៅលើប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បាននិយាយថា មានមនុស្ស ១០នាក់ នៅលើយន្តហោះ ហើយពួកគេត្រូវបានស្លាប់ទាំងអស់។ យ៉ាងណាមិញមន្ត្រីក្នុងតំបន់ម្នាក់បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា៖ «យើងមិនទាន់ដឹងថាតើវាជាយន្តហោះដឹកទំនិញរបស់អ៊ីរ៉ង់ ឬបរទេសនោះទេ។


Video shows the immediate aftermath of plane crash near #Iran‘s Karaj pic.twitter.com/nHNChTPHOw
— Press TV (@PressTV) January 14, 2019
អត្ថបទ៖ លីដា
ប្រភព៖ reuters