អន្តរជាតិ

ព្យុះទឹកកកបានយកជីវិតពលរដ្ឋអាមេរិកជាង ៣០នាក់ ខណៈ ២សែននាក់កំពុងរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់

BY
Pheakdey
December 26, 2022

អាមេរិក៖ បញ្ហាអាកាសធាតុកំពុងតែគំរាមគំហែងសុវត្ថិភាពប្រជាពលរដ្ឋអាមេរិកយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែធ្នូនេះ។ ស្ថានភាពអាកាសធាតុទូទៅគឺសីតុណ្ហភាពបានចុះត្រជាក់ខ្លាំងនិងបន្ថែមដោយព្យុះព្រឹលទឹកកកក្នុងបរិមាណដ៏ច្រើនសម្បើម ហើយតំបន់ដែលទទួលរងសម្ពាធខ្លាំងជាងគេនោះគឺតំបន់ Buffalo ដែលស្ថិតនៅភាគខាងលិចនៃទីក្រុង New York។

បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺមានពលរដ្ឋអាមេរិកចំនួន ៣១នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតព្រោះតែបញ្ហាអាកាសធាតុ។ ជាងនេះទៅនេះព្យុះព្រឹលទឹកកបានធ្វើឲ្យរាំងស្ទះការធ្វើដំណើរនៅតាមដងផ្លូវសំខាន់ៗជាច្រើន និងបានកាត់ផ្តាច់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួនផងដែរ។ គិតត្រឹមពេលនេះគឺមានពលរដ្ឋប្រមាណជា​ ២០០ ០០០នាក់កំពុងរស់នៅក្នុងដោយគ្មានចរន្តអគ្គិសនីប្រើប្រាស់​​ ខណៈនៅតាមតំបន់ខ្លះព្រឹលបានធ្លាក់ក្នុងកម្ពស់រហូតដល់ ២,៤​ ម៉ែត្រឯណោះ៕

 

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: