អន្តរជាតិ

ទឹកជំនន់ចំថ្ងៃបុណ្យណូអែលបានផ្តាច់យកជីវិតពលរដ្ឋហ្វីលីពីន ២នាក់ ខណៈរាប់ម៉ឺននាក់ទៀតត្រូវជម្លៀសខ្លួនជាបន្ទាន់

BY
Pheakdey
December 26, 2022

ហ្វីលីពីន៖ ទឹកជំនន់ដ៏អាក្រក់មួយបានវាយប្រហារប្រទេសហ្វីលីពីនកាលពីថ្ងៃទី ២៥ ខែធ្នូម្សិលមិញនេះ ពោលគឺចំថ្ងៃបុណ្យណូអែលដែលជាថ្ងៃបុណ្យដ៏សប្បាយរីករាយមួយសម្រាប់ពលរដ្ឋដែលជាអ្នកកាន់សាសនាកាតូលិក។ នៅចំពោះស្ថានភាពគ្រោះថ្នាក់នេះពលរដ្ឋហ្វីលីពីនមួយចំនួនមិនមានឱកាសអបអរក្នុងពិធីបុណ្យណូអែលឡើយ ផ្ទុយទៅវិញពួកគេត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះជាបន្ទាន់ដើម្បីរក្សាអាយុជីវិតរបស់ពួកគេ។

បើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហត្តរាយហ្វីលីពីនបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺមានពលរដ្ឋហ្វីលីពីនប្រមាណជា ៤៦,០០០នាក់ហើយដែលបង្ខំចិត្តជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន។ ជាងនេះទៅទៀតបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានបញ្ជាក់ថា មានពលរដ្ឋហ្វីលីពីនចំនួន ២នាក់ត្រូវបានរាយការណ៍ថា បានលង់ទឹកស្លាប់ ខណៈពលរដ្ឋចំនួន ៩នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

Share This Post: