អន្តរជាតិ

កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងមេរោគ Naegleria fowleri ដែលជាមេរោគស៊ីខួក្បាលអ្នកជំងឺរហូតដល់បាត់បង់ជីវិតជាលើកដំបូង

BY
Pheakdey
December 27, 2022

កូរ៉េខាងត្បូង៖ អាជ្ញាធរសុខាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានរកឃើញករណីដំបូងនៃអ្នកជំងឺម្នាក់ ដែលបានស្លាប់បាត់បង់ជីវិតដោយសារមេរោគដ៏កាចសាហាវបំផុតមួយ ដោយមេរោគនោះបានស៊ីខួក្បាលរបស់ជនរងគ្រោះឡើងសុះមុនពេលអ្នកជំងឺត្រូវផុតដង្ហើមស្លាប់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូនេះបានបញ្ជាក់ថា មេរោគដ៏កម្រនេះមានឈ្មោះថា Naegleria fowleri (នេគ្លីរៀ ហ្វូឡេរី) ខណៈមេរោគប្រភេទធ្លាប់ត្រូវបានគេរកឃើញម្តងនៅអាមេរិក កាលពីឆ្នាំ ១៩៣៧។

ប្រភពខាងលើបានបន្តថា ករណីទីមួយនៃអ្នកជំងឺដែលបានឆ្លងមេរោគ Naegleria fowleri ​នៅក្នុងប្រទេសកូរ៉េខាងត្បូងគឺត្រូវបានរកឃើញចំពោះបុរសម្នាក់ ដែលមានអាយុជាង ៥០ឆ្នាំ មានប្រវត្តិធ្លាប់មកស្នាក់នៅក្នុងប្រទេសថៃរយៈពេល​ ៤សប្តាហ៍ និងបានត្រលប់ទៅដល់ប្រទេសកូរ៉េខាងត្បូងវិញកាលពីថ្ងៃទី ១០ខែធ្នូ ហើយក្រោយពីបានទៅដល់ប្រទេសកំណើតវិញគឺរូបគាត់បានផ្តើមចេញរោគសញ្ញានៃការឆ្លងមេរោគ Naegleria fowleri តែម្តង។ បើតាមក្រុមវេជ្ជបណ្ឌិតកូរ៉េខាងត្បូងបានបញ្ជាក់ថា អាការៈរបស់ជនរងគ្រោះគឺស្រដៀងគ្នាស្ទើរតែ ៩៩,៦% ទៅនឹងអ្នកមានជំងឺរលាកស្រោមខួក្បាលកម្រិតធ្ងន់ធ្ងរ តែរហូតមកទល់នឹងពេលនេះគេនៅមិនទាន់អាចកំណត់ជាផ្លូវការបានថា ជំងឺដែលបានសម្លាប់ជនរងគ្រោះរូបនេះជាជំងឺអ្វីឲ្យប្រាកដនោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

Share This Post: