ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកដំណើរម្នាក់រវល់តែថត selfie ដើរធ្លាក់ពីលើរថភ្លើង បណ្តាលឲ្យបាត់បង់ជីវិត នៅប្រទេសថៃ

    BY Khmernote Media December 28, 2022
    អ្នកដំណើរម្នាក់រវល់តែថត selfie ដើរធ្លាក់ពីលើរថភ្លើង បណ្តាលឲ្យបាត់បង់ជីវិត នៅប្រទេសថៃ

    ថៃ៖ អ្នកដំណើរម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយបានធ្លាក់ពីលើរថភ្លើង ខណៈពេលដែលរូបគាត់រវល់ថតរូប Selfie ក្នុងអំឡុងពេលដែលរថភ្លើងកំពុងធ្វើដំណើរឆ្លងកាត់តំបន់ដែលមានទេសភាពស្អាត។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ​ ទី២៧ ខែធ្នូនេះបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះគឺជាភ្ញៀវទេសចរណ៍ជនជាតិនូវែលសេឡង់ឈ្មោះ Patrick Ward ភេទប្រុស អាយុ ៤៥ឆ្នាំ។

    ប្រភពខាងលើបានបន្តថា ហេតុការណ៍នេះបានកើតឡើងនៅតំបន់រូងភ្នំ Krasae ស្ថិតនៅក្នុងក្រុង Kanchanaburi ភាគខាងលិចប្រទេសថៃ និងជាតំបន់ដែលមានទេសភាពយ៉ាងស្រស់ស្អាតសម្រាប់ការថតរូប។​ ដោយមើលឃើញទេសភាពដ៏ស្រស់ស្អាតនេះ លោក Patrick Ward បានបើកបង្អួចរថភ្លើងនិងអើតកចេញក្រៅដើម្បីថតរូប Selfie ហើយពេលនោះគាត់ក៏បានធ្លាក់ចេញពីរថភ្លើងតែម្តង។​ បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា លោក Patrick Ward បានធ្លាក់ចុះមកដីក្នុងកម្ពស់ប្រមាណជា ៨ម៉ែត្រ និង​បានស្លាប់ភ្លាមៗតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: