អន្តរជាតិ

កូរ៉េខាងត្បូងសម្រេចអនុវត្តវិធានការធ្វើតេស្តរកជំងឺកូវីដ-១៩ គ្រប់អ្នកដំណើរមកពីប្រទេសចិន

BY
Pheakdey
December 30, 2022

កូរ៉េខាងត្បូង៖ អាជ្ញាធរសុខាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានសម្រេចអនុវត្តវិធានការធ្វើតេស្តរកជំងឺកូវីដ-១៩ យ៉ាង​តឹងរឹងបំផុតចំពោះគ្រប់អ្នកដំណើរទាំងអស់មកពីប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែធ្នូនេះ។ ការសម្រេចអនុវត្តវិធានការនេះត្រូវបានធ្វើឡើងភ្លាមៗក្រោយពេលដែលគេបានទទួលដំណឹងក្រៅផ្លូវការថា ចិនកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ-១៩យ៉ាងច្រើនបំផុត ខណៈអាជ្ញាធរចិនព្យាយាមលាក់បាំងតួលេខអ្នកឆ្លងពិតប្រាកដ។

ប្រភពខាងលើបានបន្តថា តាមគម្រោងគឺអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនឹងអនុវត្តវិធានការជា ២ដំណាក់កាល ដោយវិធានការទី ១ នឹងផ្តើមមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ២ខែមករា ឆ្នាំ ២០២៣  ខណៈនៅក្នុងការអនុវត្តវិធានការនេះគឺគ្រប់អ្នកដំណើរមកពីប្រទេសចិនទាំងអស់នឹងតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ-១៩ ភ្លាមៗក្រោយពេលបានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូង។ ដោយឡែកចំពោះដំណាក់កាលទី ២ វិញដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ៥ ខែមករាតទៅ គឺគ្រប់អ្នកដំណើរមកពីប្រទេសចិនទាំងអស់ត្រូវតែបង្ហាញលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ក្នុងរយៈពេល ៤៨ម៉ោងមុនពេលចេញដំណើរសម្រាប់ការធ្វើតេស្តដោយម៉ាស៊ីន PCR និង ២៤ម៉ោងសម្រាប់ការធ្វើតេស្តដោយឧបករណ៍តេស្តរហ័ស៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

Share This Post: