របាយការណ៍មួយបង្ហាញថា តួលេខអ្នកបាត់បង់ជីវិតដោយកូវីដ-១៩ ជាក់ស្តែងអាចមានច្រើនជាងតួលេខផ្លូវការ ៣ដង ឬមានចំនួនជាង ២០លាននាក់នៅជុំវិញពិភពលោក
- BY
- Pheakdey
- December 30, 2022
បារាំង៖ ការកំណត់អំពីតួលេខអ្នកស្លាប់ដោយជំងឺកូវីដ-១៩ពិតប្រាកដនៅតែជារឿងដ៏ពិបាកមួយ បើទោះជាជំងឺកាចសាហាវមួយនេះបានរាតត្បាតពេញពិភពលោកអស់រយៈជិត ៣ឆ្នាំហើយក៏ដោយ។ បើយោងតាមរបាយការណ៍ផ្លូវការស្តីពីចំនួនអ្នកស្លាប់ដោយជំងឺកូវីដ-១៩ គិតត្រឹមចុងឆ្នាំ ២០២២នេះគឺមានចំនួន ៦,៦៩ លាននាក់ ខណៈតួលេខអ្នកឆ្លងវិញគឺមានចំនួនជាង ៦៦៤ លាននាក់។

យ៉ាងណាក្តី បើយោងតាមរបាយការណ៍មួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Times នៅថ្ងៃសុក្រ ទី៣០ ខែធ្នូនេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ-១៩ពិតប្រាកដអាចមានចំនួនច្រើនជាងតួលេខផ្លូវការរហូតដល់ ៣,១ ដងឯណោះ ឬបើគិតជាតួលេខអាចមានដល់ខ្ទង់ជាង ២០លាននាក់។ គួរកត់សម្គាល់ថា របាយការណ៍ខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញជាច្រើននៅជុំវិញពិភពលោក ខណៈករណីសិក្សាត្រូវបានធ្វើឡើងនៅក្នុងប្រទេសបារាំង។ នៅក្នុងការសិក្សានេះគឺអ្នកជំនាញបានធ្វើការបូកសរុបចំនួនជនរងគ្រោះដែលបានស្លាប់ជាក់ស្តែងនៅតាមប្រទេសជាច្រើនដែលគេជឿថា បានប្រកាសពីតួលេខមិនពិតប្រាកដនាពេលកន្លងមក៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






