អន្តរជាតិ

អ្នកគាំទ្រក្លឹប Al Nassr រាប់ពាន់នាក់នាំគ្នាស្រែកហៅឈ្មោះ Ronaldo ក្នុងការប្រកួតក្នុងក្របខណ្ឌលីគកំពូលរបស់អារ៉ាប៊ីសាអូឌីត ដើម្បីស្វាគមន៍វត្តមានរបស់ Ronaldo

BY
Pheakdey
January 2, 2023

អារ៉ាប៊ីសាអូឌីត៖ ក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់ Al Nassr រាប់ពាន់នាក់បាននាំស្រែកហៅឈ្មោះរបស់កីឡាករ Cristiano Ronaldo ដើម្បីបង្ហាញពីទឹកចិត្តគាំទ្រនិងការស្វាគមន៍របស់ពួកគេចំពោះវត្តមានរបស់កំពូលកីឡារូបនេះដែលបានសម្រេចចិត្តផ្ទេរមកលេងនៅក្របខណ្ឌបាល់ទាត់របស់ប្រទេសអារ៉ាប៊ីសាអូឌីតគឺក្របខណ្ឌបាល់ទាត់ដែលមានឈ្មោះថា Saudi Pro League។

បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Sun នៅព្រឹកថ្ងៃចន្ទ ទី១ ខែមករានេះបានបញ្ជាក់ថា​ សកម្មភាពនៃការស្រែកហៅឈ្មោះកីឡាក Cristiano Ronaldo បានកើតឡើងនៅនាទី ទី៧ នៃការប្រកួតរវាងក្លឹបបាល់ទាត់ Al Khaleej លេងទល់នឹងក្លឹប Al Nassr កាលពីយប់មិញនេះ ខណៈនៅក្នុងការបក្រួតនោះគឺក្លឹបបាល់ទាត់ Al Nassr បានទទួលជ័យជំនះលើក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ១ : ០។ គួរបញ្ជាក់ថា Cristiano Ronaldo បានផ្ទេរទៅលេងឲ្យក្លឹប Al Nassr ដោយគ្មានតម្លៃខ្លួននៃការផ្ទេរ ខណៈ Ronaldo នឹងទទួលបានប្រាក់ឈ្មួលរហូតដល់ ១៧៥លានដុល្លារក្នុងមួយឆ្នាំ ក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំកន្លះ៕

 

អត្ថបទ៖ ភក្តី

ប្រភព៖The Sun

Share This Post: