អន្តរជាតិ

Azpilicueta ស្រែកទាំងទឹកភ្នែកឱ្យក្រុមពង្រឹងសមត្ថភាពដើម្បីប្រជែងកៅអី Top 4 ក្រោយ Chelsea បន្តបាត់បង់ពិន្ទុ

BY
Pheakdey
January 2, 2023

អង់គ្លេស៖ ប្រធានក្រុមបាល់តោខៀវ Chelsea គឺកីឡាករ Cesar Azpilicueta បានស្រែកប្រាប់ឲ្យក្រុមទាំងមូលត្រូវពង្រឹងសមត្ថភាពឡើងវិញ ដើម្បីអាចរក្សាបានកៅអី Top 4 នៅក្នុងរដូវការនេះ។ ការធ្វើសេចក្តីអំនាវនេះត្រូវបានកីឡាករវ័យ ៣៣ឆ្នាំរូបនេះធ្វើឡើយក្រោយពេលដែលក្រុម Chelsea បានលេងស្មើជាមួយនឹងក្រុម​ Nottingham Forest ក្នុងលទ្ធផល ១ ៈ ១ កាលពីចុងសប្តាហ៍កន្លងនៅនេះ ខណៈពេលស្រែកប្រាប់ក្រុមទាំងមូលនោះគឺបានសង្កេតឃើញ Cesar Azpilicueta ​ស្រែកទាំងមានទឹកភ្នែកហូរទៀតផង។

ជាមួយនឹងលទ្ធស្មើគ្នានេះគឺគិតត្រឹមពេលនេះ Chelsea កំពុងស្ថិតនៅលេខរៀងទី ៨​ នៃតារាងពិន្ទុរបស់ក្របខណ្ឌបាល់ទាត់ Premier League ដោយមានពិន្ទុចំនួន ២៥ប៉ុណ្ណោះ និងមានគម្លាតចំនួន ៧ពិន្ទុពីក្រុមឈរនៅលេខ ៤ គឺក្រុមបិសាចក្រហម Manchester United ដែលកំពុងមាន ៣២ពិន្ទុនៅក្នុងដៃ។ ដោយឡែកសម្រាប់ក្រុមនៅកំពូលតារាងវិញគឺក្រុមកាំភ្លើងធំ Arsenal មាន ៤៣ពិន្ទុ​ លេខ ២គឺក្លឹបមេឃខៀវ Manchester City មាន ៣៦ពិន្ទុ និងលេខ ៣គឺក្រុម Newcastle United ដែលកំពុងមាន ៣៤ពិន្ទុ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Live Score

Share This Post: