ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកជំនាញព្រមានថា រលកស៊ូណាមិកម្ពស់១២ម៉ែត្រ អាចនឹងវាយប្រហារប្រទេសញូវស៊ីឡេន

    BY Khmernote Media March 6, 2018
    អ្នកជំនាញព្រមានថា រលកស៊ូណាមិកម្ពស់១២ម៉ែត្រ អាចនឹងវាយប្រហារប្រទេសញូវស៊ីឡេន

    បើយោងតាមអ្នកឯកផ្នែកផែនដីវិទ្យារបស់អាមេរិកលោក Steven Ward បានឲ្យដឹងថា រលកស៊ូណាមិធំមួយដែលមានកម្ពស់ ១២ ម៉ែត្រ អាចនឹងវាយប្រហារប្រទេសញូវស៊ីឡេន។ តាមការសិក្សាបានឲ្យដឹងថារលកស៊ូណាមិនេះអាចនឹងវាយប្រហារទីក្រុងធំបំផុតរបស់ប្រទេសញូវស៊ីឡេន មានដូចជាទីក្រុង Auckland ហើយវានឹងធ្វើការវាយប្រហារពីតំបន់ឆ្នេរខាងកើត ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងជើងនៃទីក្រុង Auckland ហើយនឹងបន្តទៅវាយប្រហារដល់ភាគខាងត្បូងនៃទីក្រុង Christchurch ទៀតផង។

    ការសិក្សាបានបង្ហាញទៀតថា រលកស៊ូណាមិនេះអាចមានកម្ពស់ពី ៥ ដល់ ១២ ម៉ែត្រ អាចមានផលប៉ះពាល់ស្នើនឹងគ្រាប់បែក TNT ទម្ងន់ ៣,៦ តោន ហើយវានឹងក្លាយជារលកយក្ស ឬគ្រោះធម្មជាតិដ៏ធំបំផុតរបស់ប្រទេសញូវស៊ីឡេនផងដែរ។ ពេលនេះអាជ្ញាធរញូវស៊ីឡេនកំពុងតែស្វែងរកវិធីទប់ស្កាត់ និងកាត់បន្ថយការវាយប្រហាររបស់រលកស៊ូណាមិនេះហើយ។

    សូមបញ្ជាក់ថា រលកស៊ូណាមិធ្លាប់វាយប្រហារមហាសមុទ្រឥណ្ឌាកាលពីឆ្នាំ ២០០៤ និងសម្លាប់មនុសចំនួន ២៣០ ០០០ នាក់ និងនៅក្នុងឆ្នាំ ២០១១ រលកនេះបានវាយប្រហារតំបន់ Tohuku ប្រទេសជប៉ុនម្តងទៀតដែលកាលនោះជប៉ុនបានរកនូវការខូចខាតយ៉ាងច្រើនផងដែរ៕

    ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay