Der Daily
ពិបាកអត់ដឹងថាទៅញ៉ាំនៅណា! សាកមក «ដំណាក់អាហារ» លក់អាហារទាំង៣ពេល គុយទាវ បាយម្ហូបកម្មង់ ស៊ុបសាច់អាំង មានទាំងអស់
BY Naren
January 5, 2023
សម្រាប់បងប្អូនដែលនៅម្តុំសែនសុខនេះ ប្រសិនបើអត់ដឹងថាទៅញ៉ាំនៅណាទេ អាចមកមើលអត្ថបទនេះបាន ថ្ងៃ DER DAILY ក៏សូមបង្ហាញនូវហាងអាហារមួយគឺ «ដំណាក់អាហារ» ដែលលក់អាហារទាំង៣ពេល ប្រមូលផ្តុំហាងអាហារដែលសម្បូរមុខម្ហូបបែបស្រុកស្រែ និងបែបខ្មែរ ដែលមានរសជាតិឆ្ងាញ់ពិសារ។

សម្រាប់អាហារពេលព្រឹកវិញ មានទាំងគុយទាវ និងបាយសាច់មាន់ ថ្ងៃត្រង់វិញមុខម្ហូបកម្មង់ដែលមានបន្លែ អន្លក់ ដែលម្ចាស់ហាងបានទិញពីកសិករក្នុងស្រុក ធម្មជាតិពិតៗ និងពេលល្ងាចវិញខាងហាងក៏មានជាស៊ុបសាច់អាំង។ ជាមួយនឹងមុខម្ហូបសម្បូរបែប លក់ពីព្រឹកទាល់យប់នេះគឺមាននៅ «ដំណាក់អាហារ» ដែលមានទីតាំង: ផ្លូវ 1003 ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ លេខទូរស័ព្ទ៖ 069 555 351/ 099 555 351៕








