ឈឺក្បាលពេកក៏ទៅស្កេន ដំបូងស្មានថាមានដុំសាច់ ដល់តែពេលវះចេញមកទើបដឹងថា ជាឈ្លើង
ស្ត្រីវៀតណាមអាយុ ៦៣ឆ្នាំ ម្នាក់បានទៅមន្ទីរពេទ្យដោយត្អូញត្អែរអំពីការឈឺក្បាលមិនបាត់អស់រយៈពេលមួយសប្ដាហ៍មកហើយ។ ក្រោយមកក្រុមគ្រូពេទ្យក៏ស្កេនឱ្យគាត់ និងបានប្រាប់ថា មានអ្វីម៉្យាងដែលមើលទៅដូចជាដុំសាច់នៅក្នុងបំពង់ករបស់គាត់ ទើបបណ្តាលឱ្យគាត់ឈឺក្បាលបែបនេះ ហើយគាត់នឹងត្រូវការវះកាត់ជាបន្ទាន់។ នៅពេលដែលក្រុមគ្រូពេទ្យបញ្ជូនគាត់ចូលបន្ទប់វះកាត់ ហើយធ្វើការវះកាត់ឱ្យគាត់ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលតែម្តង ដោយសារវាមិនមែនជាដុំសាច់ធម្មតានោទេ គឺជាឈ្លើងប្រវែង ៥សង់ទីម៉ែត្រ ដែលកំពុងនៅក្នុងបំពង់ករបស់គាត់។
យោងតាម NST ឈ្លើងមួយក្បាលនេះត្រូវបានគេជឿជាក់ថា បានចូលក្នុងបំពង់ករបស់ស្ត្រីរងគ្រោះនៅពេលគាត់ងូតទឹកក្នុងនិទាឃរដូវ។ យ៉ាងណាមិញវេជ្ជបណ្ឌិតបានប៉ាន់ប្រមាណថា សត្វឈ្លើងនេះបានបឺតឈាម និងនៅក្នុងខ្លួនគាត់អស់រយៈពេល ៣ខែ មកហើយ។ ខាងក្រោមគឺជាវីដេអូនៃការវះកាត់យកឈ្លើងចេញពីបំពង់ករបស់ស្ត្រីរងគ្រោះ៖


អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz