Der Daily

មិនថាថ្ងៃត្រង់ ឬ ល្ងាច​ កុំភ្លេចណាមកសាកម្ហូបខ្មែរ នៅហាង «ផ្ទះអ្នកបាត់ដំបង» នៅខាងទួលគោក រសជាតិបាត់ដំបងពិតៗ

BY
Naren
January 10, 2023

ភ្នំពេញ: ហាង​ម្ហូប​ខ្មែរ​រសជាតិ​អ្នក​ខេត្ត​បាត់ដំបង​ កំពុងទទួលបានការគាំទ្រខ្លាំង ដោយសារតែរសជាតិ និងតម្លៃសមរម្យ។ ជាមួយអាហារថ្ងៃត្រង់ និង អាហារពេលល្ងាច ម្ហូបខ្មែរ ផ្ទះអ្នកបាត់ដំបងទួលគោក មានមុខម្ហូបបែបឆា សម្លទឹក បុកនិងអន្លក់គ្រប់ប្រភេទ សាច់គោខ្មែរអាំងទឹកប្រហុក សាច់អាំង និងស៊ុប សម្រាប់ពេលល្ងាច។

ក្រៅពីមុខម្ហូបកម្មង់ដូចដែលបានរៀបរាប់ «ផ្ទះអ្នកបាត់ដំបង» នៅខាងទួលគោក ក៏មានជា គ្រឿងសមុទ្រ ដូចជាអយស្ទ័រ សាល់ម៉ុន ជាដើម។ ផ្ទះ​អ្នក​បាត់ដំបង​មាន​លក់​អាហារ​ចាប់ពីម៉ោង ១១ព្រឹក​រហូតដល់ម៉ោង៩យប់។ លេខទូរស័ព្ទ​:012 542 562 ទីតាំង: ផ្ទះលេខ 8 ផ្លូវលេខ ៥៤៨ ម្តុំទួលគោកផែនទី:https://goo.gl/maps/McMof4GdW8oEh9TVA

Share This Post: