ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមអ្នកវិទ្យាសាស្ដ្រនឹងដាំសណ្ដែកលើលំហអវកាសនៅឆ្នាំ ២០២១

    BY autoadmin January 16, 2019
    ក្រុមអ្នកវិទ្យាសាស្ដ្រនឹងដាំសណ្ដែកលើលំហអវកាសនៅឆ្នាំ ២០២១

    ដោយប្រមូលផលសាឡាត់ស្រស់ៗដោយជោគជ័យនៅក្នុងលំហអវកាសកាលពីឆ្នាំ ២០១៥ ក្រុមអ្នកស្រាវជ្រាវន័រវេសរំពឹងថា ពួកគេនឹងអាចប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់ពួកគេ ដើម្បីអាចដាំសណ្ដែកនៅលើលំហនៅ ឆ្នាំ២០២១ ជាថ្មីម្តងទៀត។ ជាក់ស្ដែងសិក្ខាសាលាបច្ចេកទេសមួយនៅឯសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាន័រវេ (NTNU) បានកំពុងតែអភិវឌ្ឍគំរូនៃប្រអប់សម្រាប់ដាក់ដាំបន្លែ និងផលិតម្ហូបអាហារនៅក្នុងលំហ។

    នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ NTNU កាលពីសប្ដាហ៍មុនបានឱ្យដឹងថា៖ «ក្តីសុបិន្តរបស់អ្នកអវកាសយានិកទាំងអស់ គឺអាចទទួលទានអាហារស្រស់ៗដូចជា៖ ផ្លែស្ត្រប៊េរី ប៉េងប៉ោះ ឬផ្លែឈើណាដែលផ្តល់នូវរសជាតិឆ្ងាញ់ៗ» «ហើយថ្ងៃណាមួយ (ដែលអាចទៅរួចបាន) យើងនឹងបង្កើតនូវផ្ទះកញ្ចក់ដែលមានដាំបន្លែច្រើនប្រភេទ»។ ការស្នាក់នៅវែងបំផុតនៅស្ថានីយអវកាសអន្តរជាតិគឺមានរយៈពេល ៦ ខែ ហើយមនុស្សដែលធ្វើដំណើរទៅភពអង្គារនឹងត្រូវត្រៀមខ្លួនស្នាក់នៅក្នុងអវកាសយ៉ាងហោចណាស់មួយឆ្នាំ។ ដូច្នេះការអភិវឌ្ឍប្រព័ន្ធជីវសាស្រ្តដែលអវកាសយានិកអាចដាំដើមឈើក្នុងអំឡុងពេលធ្វើដំណើរវែងឆ្ងាយគឺជារឿងចាំបាច់។ រូបភាពខាងក្រោមគឺជាសាឡាត់ដែលធ្លាប់បានដាំនៅលើលំហអវកាសកាលពីឆ្នាំ ២០១៥៖

    អត្ថបទ៖ លីដា
    ប្រភព៖ ស៊ីនហួរ

    Share This Post: