ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ធាតុផ្សំដែលរកឃើញនៅក្នុងផ្សិត នឹងត្រូវយកមកព្យាបាលលើអ្នកជំងឺមហារីក ជំងឺបាក់ទឹកចិត្ត និងជំងឺផ្សេងៗទៀត

    BY autoadmin January 17, 2019
    ធាតុផ្សំដែលរកឃើញនៅក្នុងផ្សិត នឹងត្រូវយកមកព្យាបាលលើអ្នកជំងឺមហារីក ជំងឺបាក់ទឹកចិត្ត និងជំងឺផ្សេងៗទៀត

    អ្នកជំងឺដែលឈឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយនឹងត្រូវបានព្យាបាលដោយ «ផ្សិតវេទមន្ត» ម៉្យាងនៅមន្ទីរពេទ្យមួយ ក្នុងទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដែលវាគឺជាផ្នែកមួយនៃការស្រាវជ្រាវថ្មី ក្នុងគោលបំណងកាត់បន្ថយ ការថប់បារម្ភ និងមនុស្សដែលជិតស្លាប់។ វាត្រូវចំណាយពេលច្រើនជាងមួយឆ្នាំសម្រាប់ការអនុញ្ញាតឱ្យប្រើផ្សិតនេះនៅឯមន្ទីរពេទ្យ St Vincent ដើម្បីទទួលបានការអនុម័តពីគណៈកម្មាធិការសីលធម៌ និងអាជ្ញាធររដ្ឋ និងសហព័ន្ធ។

    ឱសថ psilocybin គឺជាការសំយោគធាតុផ្សំដែលរកឃើញនៅក្នុងផ្សិត វានឹងត្រូវបានផ្តល់ឱ្យម្នាក់មួយតែប៉ុណ្ណោះ ហើយអត្ថប្រយោជន៍នៃការព្យាបាលអាចមានរយៈពេលពី ៦ខែ ឡើងទៅ។ មន្ទីរពេទ្យ St Vincent និយាយថា អ្នកជំងឺ ៣នាក់ ក្នុងចំនោម ១០នាក់ ដែលស្ថិតដំណាក់កាលចុងក្រោយរបស់ពួកគេសង្ឃឹមថា ឱសថ psilocybin នឹងអាចជួយពួកគេឱ្យផុតពីការឈឺចុកចាប់បាន។

    យ៉ាងណាមិញតាមរយៈការសិក្សាថ្មីៗមួយ នៅសាកលវិទ្យាល័យ John Hopkins នៅសហរដ្ឋអាមេរិក ក៏បានរកឃើញថា មនុស្សដែលទទួលរងពីជំងឺដែលទាក់ទងនឹងមហារីក ជំងឺថប់បារម្ភ ឬជំងឺបាក់ទឹកចិត្ត នឹងមានការធូរស្រាលច្រើន បន្ទាប់ពីប្រើឱសថ psilocybin មួយកម្រិតធំ។ ហើយកាលពី ២ឆ្នាំ មុនក្រុមអ្នកស្រាវជ្រាវរបស់ Hopkins ក៏បានរកឃើញថា ៨០ភាគរយនៃអ្នកចូលរួម ៥១នាក់ បានធ្លាក់ចុះយ៉ាងខ្លាំងនៃកម្រិតជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភរបស់ពួកគេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ RT

    Share This Post: