ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកអវកាសចិនបានបណ្ដុះគ្រាប់ពូជកប្បាសលើឋានព្រះច័ន្ទយ៉ាងជោគជ័យ

    BY autoadmin January 17, 2019
    អ្នកអវកាសចិនបានបណ្ដុះគ្រាប់ពូជកប្បាសលើឋានព្រះច័ន្ទយ៉ាងជោគជ័យ

    ក្រុមអ្នកវិទ្យាសាស្ត្រនៃការពិសោធន៍ជីវសាស្ត្រខ្នាតតូចមួយបាននិយាយកាលពីថ្ងៃអង្គារថា គ្រាប់ពូជកប្បាសមួយប្រភេទដែលត្រូវបានគេយកនាំទៅក្នុងលំហរដោយយានអង្កេតអវកាស Chang’e-4 របស់ចិន និងត្រូវបានដាំនៅលើឋានព្រះច័ន្ទពេលនេះបានដុះពន្លកហើយ។ បន្ទាប់ពីបានធ្វើការចុះចតជាលើកដំបូងទៅអឌ្ឍគោលម្ខាងទៀតដែលពុំធ្លាប់មានមនុស្ស​ជាតិណាទៅដល់ ក្រោមបេសកកម្មរបស់យាន Chang’e-4 របស់ប្រទេសចិន ពេលនេះចិនកំពុងត្រួសត្រាយផ្លូវពិសោធន៍ជីវចម្រុះខ្នាតតូចដំបូងនៅលើភពព្រះច័ន្ទ។

    យោងតាមក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Chongqing នៅភាគនិរតីនៃប្រទេសចិនឱ្យដឹងថា ក្រុមស្រាវជ្រាវរបស់យាន Chang’e-4 ក្រៅពីគ្រាប់ពូជកប្បាស ពួកគេក៏នាំយកនូវ គ្រាប់ប្រេង ដំឡូង និង គ្រាប់ arabidopsis ក៏ដូចជាពងស៊ុតល្អិតៗមួយចំនួនទៅតាមផងដែរ៕

    អត្ថបទ៖​ លីដា
    ប្រភព៖ xinhuanet

    Share This Post: