PR

ជ័យលាភីទាំងបីនៃកម្មវិធី HEINEKEN SUSTAINATHON ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាមួយនឹងការបណ្តុះបណ្តាលពីអ្នកជំនាញមកពីក្រុមហ៊ុន STARTUP FACTORY

BY
Liny Chan
January 19, 2023

ភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣៖ កម្មវិធី HEINEKEN SUSTAINATHON ជុំដំបូងបានបញ្ចប់ទៅដោយភាពរីករាយនៅអគារ Raintree Cambodia ខណៈដែលយុវជនដែលមានគំនិតច្នៃប្រឌិតនានា បានលើកឡើងពីគំនិតប្រកបដោយភាពច្នៃប្រឌិតរបស់ពួកគេ ទៅកាន់អ្នកជំនាញផ្នែកអាជីវកម្មបង្កើតថ្មី និងអ្នកជំនាញឧស្សាហកម្ម។

ដោយបើកដំណើរការក្រោមកិច្ចសហការរវាងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Startup Factory Cambodia កម្មវិធី HEINEKEN SUSTAINATHON គឺជាការប្រកួតប្រជែងដែលផ្តោតលើនិរន្តរភាពដែលអញ្ជើញបេក្ខជនបេក្ខនារី (អាយុយ៉ាងតិច ១៨ ឆ្នាំ) ឱ្យ ចូលរួមក្នុងបេសកកម្មបង្កើតអនាគតប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា។

ជាផ្នែកមួយនៃការប្រកួតប្រជែងលើកដំបូងស្ថិតក្រោមប្រធានបទ “ការពិសាដោយការទទួលខុសត្រូវ” ក្រុមចូលរួមប្រកួតប្រជែងចំនួន២០ ក្រុម (មានអ្នកចូលរួមសរុប ៧៨នាក់) មានរយៈពេល ៤៨ម៉ោងដើម្បីធ្វើកិច្ចការមួយក្នុងគោលបំណងបង្កើតដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយជំរុញការពិសាប្រកបដោយការទទួលខុសត្រូវ។ ក្រុមចំនួន បីត្រូវ បានជ្រើសរើសជាជាជ័យលាភីកំពូលទាំង ៣ ដើម្បីបិទបញ្ចប់ការប្រកួតប្រជែងជុំទីមួយនេះ។

សម្រាប់វគ្គបន្ទាប់ជ័យលាភីទាំងបីក្រុម នឹងមានឱកាសដុសខាត់ គម្រោងដែលពួកគេបានស្នើឱ្យលេចចេញជារូបរាងឡើង ក្រោយទទួល បានការណែនាំពីអ្នកជំនាញផ្នែកអាជីវកម្មបង្កើតថ្មីក្នុងដំណាក់កាលហ្វឹកហាត់រយៈពេល ៣ខែ ដែលដឹកនាំដោយក្រុមហ៊ុន Startup Factory។ បន្ទាប់មកពួកគេនឹងប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ផ្តាច់ព្រ័ត្រដ៏ធំមួយ ដែលនឹងប្រព្រឹត្តិទៅនៅក្នុងឆ្នាំនេះ ជាពេលដែលនឹង មានការប្រកាសក្រុមជ័យលាភីផ្តាច់ព្រ័ត្រក្នុងចំណោមក្រុមដែលបានបានជ្រើសរើសទាំងបី៕

លោកស្រី Jitka Markova នាយិកាក្រុមហ៊ុន Startup Factory Cambodia មានប្រសាសន៍ថា៖ «យើងចាប់អារម្មណ៍យ៉ាងខ្លាំង ទៅ លើអ្នកចូលរួមទាំងអស់ និងគំនិតប្រកបដោយស្តង់ដារខ្ពស់របស់ពួកគេនៅក្នុងការប្រកួតប្រជែងលើកដំបូងដែលមិនធ្លាប់មានសម្រាប់ ការប្រកួតប្រជែងបែបនេះនៅកម្ពុជា ដែលផ្តោតលើគំនិតច្នៃប្រឌិតប្រកបដោយនិរន្តរភាព។ យើងមានមោទនៈភាពចំពោះអ្នកគ្រប់គ្នាដែលធ្វើបានយ៉ាងល្អបំផុតហើយយើងទន្ទឹងរង់ចាំធ្វើការងារជាមួយបេក្ខជនបេក្ខនារី ដែលជាប់ជុំចុងក្រោយទាំងអស់ ដើម្បីគាំទ្រពួកគេ ក្នុងដំណាក់កាលបន្ទាប់ »។

ការប្តេជ្ញាចិត្តរយៈពេលវែងក្រោមកម្មវិធី “ធ្វើឱ្យពិភពលោកកាន់តែ ប្រសើរ (Brew A Better World)” របស់ក្រុមហ៊ុន ហ៊ិននីគែន គ្រុប គូសបញ្ជាក់ពីអាទិភាពរបស់ក្រុមហ៊ុនក្នុងការរួមចំណែកជាវិជ្ជមានលើទិដ្ឋភាពសំខាន់ៗចំនួន បី៖ បរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវ។ ក្រុមហ៊ុន ហ៊ិននីគែន គ្រុប បាននិងកំពុងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានា ទូទាំងសកលដើម្បី លើកកម្ពស់ការពិសាប្រកបដោយការទទួលខុសត្រូវរាប់ចាប់ពីការផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់នូវជម្រើសស្រាបៀរ ដែលមានជាតិអាល់កុលកម្រិតទាប និងស្រាបៀរដែលគ្មានជាតិអាល់កុល។ បន្ថែមពីនោះយើងក៏មានយុទ្ធនាការផ្សព្វផ្សាយអំពីការពិសាប្រកបដោយការទទួលខុសត្រូវទៅដល់អ្នកប្រើប្រាស់ជាង១ ពាន់ លាននាក់ ជារៀងរាល់ឆ្នាំផងដែរ ដើម្បីជួយអ្នកប្រើប្រាស់ទាំងអស់អាចបង្កើតជម្រើសប្រកប ដោយ ការទទួលខុសត្រូវ។

លោកស្រី Anne de Graaf នាយិកាផ្នែកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «វាជាការចាប់ ផ្តើមឆ្នាំថ្មីដ៏អស្ចារ្យមួយ ដោយបានជួបមនុស្សជំនាន់ថ្មីជាច្រើននាក់ ដែលនឹងបង្កើតអនាគតរបស់យើងនិងបង្កើនកិច្ចសន្ទនាសំខាន់ៗ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពជាមួយគ្នា។ និរន្តរភាព និងការទទួលខុសត្រូវ គឺជាផ្នែកមួយនៃឬសគល់ (DNA) របស់ ក្រុមហ៊ុន ហ៊ិននីគែន អស់រយៈពេលជាងមួយសតវត្សមក ហើយយើងតែងតែលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យពិសាដោយការទទួលខុសត្រូវ។ យើងបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អតិថិជន និងអ្នកប្រើប្រាស់ជាមួយនឹងម៉ាកយីហោល្បីៗនៅ ក្នុងស្រុកនិងនៅទូទាំងពិភពលោក របស់យើង ហើយយើងជឿជាក់ថា តាមរយៈការធ្វើឱ្យមានការពិសារដោយការទទួលខុសត្រូវ និងក្នុងកម្រិតសមល្មមវានឹងធ្វើឱ្យបទពិសោធ ទាំងនេះ កាន់តែប្រសើរឡើង។ ដូច្នេះយើងអាចធ្វើកិច្ចការបន្ថែមទៀត ដើម្បីញ៉ាំងឱ្យមនុស្សជួបជុំគ្នា ប្រកបដោយភាពរីករាយ និង បង្កើតទំនាក់ទំនងជាមួយគ្នា ដែលពិតជាមិនអាចបំភ្លេចបាន»។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី HEINEKEN SUSTAINATHON សូម តាម ដានទំព័រ បណ្តាញសង្គម (សម្រាប់តែអ្នកដែលមានអាយុ ១៨ឆ្នាំ ឡើងទៅប៉ុណ្ណោះ) របស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែល ជា ផ្នែកមួយ នៃ យុទ្ធនាការ “ធ្វើឱ្យ ប្រទេសកម្ពុជា កាន់តែ ប្រសើរ” របស់ ក្រុមហ៊ុន៖
• ទំព័រ ហ្វេសប៊ុក របស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា៖ https://www.facebook.com/HEINEKENCambodia (
• ទំព័រ LinkedIn របស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា៖
https://www.linkedin.com/company/heinekencambodia

អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយ នៅកម្ពុជាដែលបង្កើតឡើងក្នុងឆ្នាំ ១៩៩៤។ ជំរុញ ដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជនដែលត្រូវការ ស្រាបៀរម៉ាក យីហោ អន្តរជាតិ គុណភាពខ្ពស់ ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង ស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុន មានបុគ្គលិក ៧០០នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០ នាក់ នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជាក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់ តែប្រសើរ” ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាព សង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ ពិភពលោកដែលមានកាបូនសូន្យ កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃ ក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕

អំពី Startup Factory 
ក្រុមហ៊ុន Startup Factory Cambodia គឺជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ដែលផ្តោតលើការជួយដល់ការចាប់ផ្តើមអាជីវកម្មផ្នែកបច្ចេកវិទ្យា សហគ្រាសធុនតូច និងមធ្យម សាជីវកម្ម និងមិនរកប្រាក់ចំណេញឆ្ពោះទៅរកឌីជីថលនីយកម្ម ការច្នៃប្រឌិត និងការអភិវឌ្ឍន៍ផលប៉ះពាល់។
យើងចង់ឃើញប្រទេសកម្ពុជាប្រកបដោយភាពច្នៃប្រឌិត និងមានឥទ្ធិពលបន្ថែមទៀតនាពេលអនាគត៕

Share This Post: