Der Daily
នឹកដល់ស៊ុបចិន និងសាច់អាំងបែបជប៉ុន មិនគួររំលងហាង Lucius Japanese & Western Restaurant មានជម្រើសសាច់ស្រស់ៗ និងប្រហិតដល់ទៅជាង ៦០មុខ
បើនឹកដល់ប៊ូហ្វេ ស៊ុប និងសាច់អាំងបែបជប៉ុន បងប្អូនមិនគួររំលងហាង Lucius Japanese & Western Restaurant ដែលជាប៊ូហ្វេញ៉ាំដោយសេរីគ្មានដែនកំណត់។ នៅ Lucius Japanese & Western Restaurant មានសាច់ស្រស់ៗ និងប្រហិតរហូតដល់ទៅជាង ៦០មុខ ហើយពិសេសជាងនេះមាន ស៊ូស៊ី និងសាស៊ីមិទៀតផង។
ក្រៅពីរសជាតិឆ្ងាញ់ នៅ Lucius Japanese & Western Restaurant សេវាកម្មក៏ល្អ អនាម័យក៏ខ្ពស់ ចឹងកុំភ្លេចនាំដៃគូដៃកង់ទៅញ៉ាំមួយឆ្អែតណា។ ហាង Lucius Japanese & Western Restaurant មានទីតាំងនៅ៖ ផ្លូវព្រះនរោត្តម ទល់មុខអាគារ Prince Modern Plaza ក្នុងបរិវេណអាគារ Prince Times Square (ខាងជេីងស្ពានអាកាសក្បាលថ្នល់ ១០០ម៉ែត្រ) ,លេខទូរស័ព្ទ៖ 095 911 118 | 010 441 118៕










Der Daily
ជិតចុងខែតែចង់ជុំមិត្តញ៉ាំអី កុំភ្លេចហៅ TADA ជិះទៅញ៉ាំស៊ុបចិននៅ FU Hot Pot ជួយ Save លុយបានច្រើនៗ
ចុងខែមិនទាន់លុយមិនសូវសំបូរហូរហៀដូចដើមខែ តែចិត្តចង់ញ៉ាំស៊ុបចិនជាមួយមិត្តភ្កិ ឬ ដៃគូដៃកង់ មិនជាបញ្ហាទេ ថ្ងៃនេះ Der Daily ដើរដេលី ណែនាំនូវវិធីងាយៗ ហើយចំណេញផ្ទួនៗតែម្ដង នោះគឺគ្រាន់តែហៅ TADA ដែលជា្រភេទម៉ូតូកង់បីអគ្គិសនី ជិះទៅហាងស៊ុប FU Hot Pot នឹងទទួលបានប្រម៉ូសិនផ្ទួនៗ។ ហើយមានឆ្ងល់អត់ប្រូម៉ូសិនផ្ទួនៗនេះធ្វើម៉េចទៅទើបបាន ហើយប្រូមូសិនមានអ្វីខ្លះ?
ដោយសារតែ TADA បានសហការជាមួយហាងស៊ុប FU Hot Pot បង្កើតនូវប្រូម៉ូសិនចំនួន ២ ដល់អិតិជន ដោយចំណេញទី១.សម្រាប់ New user គ្រាន់តែគ្រាន់តែដោនឡូត App TADA នឹងទទួលបានទឹកប្រាក់ ៥០០០រៀលសម្រាប់ការជិះក្នុងចំងាយ ២គីឡូ។ ប៉ុន្តែសម្រាប់អតិថជន TADA ស្រាប់គ្រាន់ប្រើប្រម៉ូកូដ «fuhotpot» នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៣០% លើការធ្វើដំណើរ។ ដោយឡែកចំណេញទី២ គឺគា្រន់តែដោនឡោត App TADA នឹងទទួលបានសាច់មួយចានភ្លាមៗ ហើយបើអ្នកមាន App ស្រាប់ គ្រាន់តែផុសនៅលើហ្វេសប៊ុក Check in ដាក់ថា FU Hot Pot X TADA នឹងទទួលបានសាច់មួយចានដូចគ្នា។
ចឹងហើយ ប្រញាប់ដោនឡោត App TADA ហើយជិះទៅញ៉ាំស៊ុបនៅ FU Hot Pot ហ្មងទៅ ទាន់មានប្រូម៉ូសិន សំខាន់ស៊ុបបែបចិនមានរហូតដល់ទៅ ៥ប្រភេទ ជាមួយមីនុយមុខម្ហូបសំបូរបែបមែនទែន។ ហាងស៊ុប FU Hot Pot បើកលក់ពីម៉ោង 10:30ព្រឹក ដល់ម៉ោង 10យប់,លេខទូរស័ព្ទ: 078 333 854, ទីតាំង: ផ្លូវលេខ ៤៥៤ ជិតផ្សារទួលទំពូង,ផែនទី:https://goo.gl/maps/TjnnANFeSTMiZhm99៕






Der Daily
អ្នកណាខ្លះអត់កាហ្វេមិនបាន? តោះមកសាកកាហ្វេរសជាតិថ្មី ៣ ប្រភេទ នៅហាង Brown ធានាថាជាប់ចិត្តជាប់បេះដូងតែម្ដង
បើនិយាយពីហាងកាហ្វេដែលបង្កើតឡើងដោយកូនខ្មែរ អ្នកណាមិនស្គាល់ហាង Brown Coffee ដែលមានច្រើនសាខាមែនទែននៅទីក្រុងភ្នំពេញ។ ហាង Brown ជាហាងកាហ្វេដ៏ល្បីឈ្មោះមួយនៅស្រុកខ្មែរ មិនត្រឹមកាហ្វេមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ តែបរិយាកាសនៅតាមសាខានីមួយៗ គឺប្លែកភ្នែក ហើយទាក់ទាញខ្លាំងមែនទែន ដោយសារការតុបតែងដែលផ្សារភ្ជាប់ទៅនឹងធម្មជាតិ ធ្វើឱ្យអតិថិជនមានអារម្មណ៍ស្រស់ស្រាយ។
ត្រឡប់មកនិយាយពីរសជាតិវិញ អ្នកណាមិនល្បីកាហ្វេនៅ Brown មានរសជាតិឆ្ងាញ់ មិនចាញ់ហាងកាហ្វេបរទេស ហើយមីនុយភេសជ្ជៈ និងអាហារនៅទីនោះក៏សំបូរបែបដែរ មានគ្រប់តាមតម្រូវការរបស់អតិថិជន។ ហើយថ្មីៗនេះ ហាងកាហ្វេ Brown បន្ថែមនូវកាហ្វេរសជាតិថ្មី ៣ប្រភេទ សម្រាប់ថ្ងៃបុណ្យសេចក្ដីស្រលាញ់ មានដូចជា Rose Latte, Vanilla Gelato Frappe និង Vanilla Gelato Latte។
ដូច្នេះចង់សាករសជាតិថ្មីទាំង ៣ខាងលើនេះ អតិថិជនអាចទៅសាកបាននៅគ្រប់សាខាទាំងអស់របស់ Brown Coffee ឬ អ្នកនៅម្ដុំ ឬស្សីកែវ អាចទៅហាង: BROWN Big Tree បានដែលបើកលក់ពីម៉ោង ៦:៣០ព្រឹក ដល់ ៩:០០ យប់។ ទីតាំង: ផ្លូវជាតិលេខ 5, ក្នុងសង្កាត់គីឡូលេខ ៦, ខណ្ឌឬស្សីកែវ, រាជធានីភ្នំពេញ។ ផែនទី: https://goo.gl/maps/fu3pGnjk467u8vZQ










