ខ្មែរណូត

ស្វែងរក

Der Daily

បឺហ្គឺមានច្រើនប្រភេទ តែបើចង់ញ៉ាំបឺហ្គឺធ្វើឡើងដោយកូនខ្មែរ មិនប្រើសារធាតុពណ៌ប៉ះពាល់ដល់សុខភាព អាចទៅរកបាននៅ Tastee Burger Fun Mall

BY Liny Chan January 26, 2023
បឺហ្គឺមានច្រើនប្រភេទ តែបើចង់ញ៉ាំបឺហ្គឺធ្វើឡើងដោយកូនខ្មែរ មិនប្រើសារធាតុពណ៌ប៉ះពាល់ដល់សុខភាព អាចទៅរកបាននៅ Tastee Burger Fun Mall

ហាង Tastee Burger Fun Mall ជាហាងដែលបង្កើតឡើងដោយកូនខ្មែរ ជាមួយនឹងបឺហ្គឺច្រើនប្រភេទ ច្រើនរសជាតិ និងមាន់បំពង ធ្វើដោយស្នាដៃកូនខ្មែរ ហើយចេញពីបេះដូងពិតៗ។ បឺហ្គឺ នៅ Tastee Burger មានលក្ខណៈពិសេសខុសពីបឺហ្គឺដទៃ ដោយគ្រប់គ្រឿងទេស និងគ្រឿងផ្សំ ដែលចម្អិនឡើង គឺប្រើប្រាស់គ្រឿងធម្មជាតិ និងជាផលិតផលក្នុងស្រុកដែលមានគុណភាពខ្ពស់ មិនប្រើប្រាស់សារធាតុពណ៌ដែលប៉ះពាល់ដល់សុខភាព។

បរិយាកាសនៅ Tastee Burger ធំទូលាយ មាន playground សម្រាប់ក្មេងលេង​ ល្អមែនទែនសម្រាប់អ្នកមានកូនតូច។ រីឯតម្លៃវិញ គឺសមរម្យ មានលុយតែ ១ម៉ឺនរៀលក៏អាចទៅញ៉ាំបឺហ្គឺនៅ Tastee Burger បានដែរ។ ហាង Tastee Burger Fun Mall, លេខទូរស័ព្ទ: 070 513 513, ទីតាំង: នៅក្នុងផ្សារទំនើប Fun Mall ជាន់ផ្ទាល់ដី៕

img src=”https://khmernote.com.kh/wp-content/uploads/2023/01/៩.jpg” alt=”” width=”4008″ height=”2249″ class=”size-full wp-image-298121″ />

Share This Post: