កិច្ចប្រជុំកំពូលលើក ទី២ រវាងមេដឹកនាំ ដូណាល់ ដ្រាំ – គីម ជុងអ៊ុន នឹងធ្វើឡើងក្នុងចុងខែកុម្ភៈ
សេតវិមានបាននិយាយកាលពីថ្ងៃសុក្រថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ដ្រាំ នឹងធ្វើកិច្ចប្រជុំកំពូលលើកទី២ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅចុងខែកុម្ភៈ ប៉ុន្តែនឹងរក្សាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើក្រុងព្យុងយ៉ាងដដែល បន្ទាប់ពីលោក ដ្រាំ បានជួបជាមួយអ្នកចរចានុយក្លេអ៊ែរកំពូលរបស់ក្រុងព្យុងយ៉ាង។ ការប្រកាសនេះបានកើតឡើងចំពេលមានការភ្ញាក់ផ្អើលខាងការទូតនៅក្នុងទីក្រុងវ៉ាស៊ីនតោន ជុំវិញដំណើរទស្សនកិច្ចរបស់លោក គីម យ៉ុងចុល (Kim Yong Chol) អតីតប្រមុខចារកម្ម និងបានសម្គាល់ថា ជាសញ្ញានៃចលនានៅក្នុងកិច្ចប្រឹងប្រែងដោយបញ្ចប់នុយក្លេអ៊ែរដែលបានជាប់គាំងចាប់តាំងពីកិច្ចប្រជុំដ៏សំខាន់រវាងលោក ដ្រាំ និងមេដឹកនាំកូរ៉េខាងជើងនៅសិង្ហបុរីឆ្នាំមុន។
អ្នកនាំពាក្យរបស់សេតវិមានលោកស្រី Sarah Sanders បានមានប្រសាសន៍ថា ប្រធានាធិបតីលោក ដូណាល់ ដ្រាំ បានជួបជាមួយលោក គីម យ៉ុងចូល អស់រយៈពេល ១ម៉ោងកន្លះ ដើម្បីពិភាក្សាអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ និងកិច្ចប្រជុំកំពូលលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅចុងខែកុម្ភៈ។ លោកស្រី Sanders បានទទូចថា ខណៈពេលដែលកិច្ចចរចារបស់លោក ដ្រាំ ជាមួយកូរ៉េខាងជើងកំពុងមានផលិតភាពនោះ សហរដ្ឋអាមេរិកប្រកាន់ជំហរនឹងបន្តដាក់សម្ពាធ និងដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើងដដែល៕
អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia