អន្តរជាតិ

ថៃទាញសញ្ញាព្រមានជុំវិញការរាតត្បាតជំងឺ “Disease X” ដែលបានផ្តាច់យកជីវិតពលរដ្ឋអាហ្វហ្គានីស្ថាន ១៧នាក់ក្នុងចំណោមអ្នកឆ្លងជិត ១០០ករណី

BY
Pheakdey
January 28, 2023

ថៃ៖ មជ្ឈមណ្ឌលវេជ្ជសាស្ត្ររបស់ប្រទេសថៃបានទាញសញ្ញាព្រមានពីការរាតត្បាតជំងឺថ្មីមួយប្រភេទដែលមានឈ្មោះថា “Disease X” នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Nation Thailand នៅព្រឹកថ្ងៃសោរ៍ទី ២៨ ខែមករានេះ។ បច្ចុប្បន្នជំងឺថ្មីនេះកំពុងមានការរាតត្បាតនៅក្នុងតំបន់ Badakhshan ភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន។

ប្រភពខាងលើបានបន្តថា ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងរបស់អង្គការសុខភាពពិភពលោក (WHO) ក៏កំពុងតាមដានការវិវឌ្ឍន៍របស់ជំងឺថ្មីនេះយ៉ាងយកចិត្តទុកដាក់ផងដែរ ដើម្បីត្រៀមខ្លួនទប់ស្កាត់ការបន្តរាតត្បាតទ្រង់ទ្រាយធំឲ្យបានទាន់ពេលវេលា ក្នុងករណីដែលជំងឺនេះអាចមានលទ្ធភាពបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះមនុស្សជាតិ។ គិតត្រឹមពេលនេះជំងឺ “Disease X​” ដែលបានផ្តើមឆ្លងដំបូងនៅក្នុងអំឡុងខែតុលា ឆ្នាំ២០២២ បានបង្កការចម្លងទៅកាន់ពលរដ្ឋអាហ្វហ្គានីស្ថានចំនួន ៩៧ករណី ហើយក្នុងនោះមានអ្នកស្លាប់ចំនួន ១៧ករណីផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Nation Thailand

Share This Post: