PR
ព្រឹត្តការណ៍រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុម V-Active Fun Run នៅខេត្តព្រះសីហនុប្រព្រឹត្តទៅយ៉ាងរីករាយក្រោមវត្តមានអ្នកចូលរួមយ៉ាងច្រើនកុះករ
ខេត្តព្រះសីហនុ៖ ព្រឹត្តការណ៍រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុម V-Active Fun Run ដែលរៀបចំឡើងដោយក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដើម្បីអបអរសាទរការដាក់ឲ្យដំណើរការភេសជ្ជៈកីឡារ វី អាកទីវ បានបញ្ចប់ទៅយ៉ាងជោគជ័យ និងសប្បាយរីករាយក្រោមវត្តមានអ្នកចូលរួមយ៉ាងច្រើនកុះករនាទឹកដីតារារះនាទិសនារតី ខេត្តព្រះសីហនុកាលពីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។ នេះគឺជាលើកទីមួយដែលមានការរៀបចំកីឡាររត់ ប្រណាំងបណ្តាក់ជាក្រុមឡើង នាំមកនូវបទពិសោធន៍ថ្មីប្លែកមិនធ្លាប់មានពីមុនមក គួបផ្សំជាមួយទីតាំងរត់ ដ៏ល្អឥត ខ្ចះនៃឆ្នេរសមុទ្រ និងទិដ្ឋភាពតាមដងផ្លូវដ៏ស្រស់ត្រកាលនៃខេត្តព្រះសីហនុបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងច្រើននិងទាក់ទាញអ្នកចូលរួមប្រមាណ ១០០០នាក់មក ពីគ្រប់ ទិសទិ រួមមានក្រុមសិល្បៈករ សិល្បការី ក្រុមអត្តពលិកមកពីស្ថាប័នប៉េតង់កម្ពុជា ក្រុមបាល់ទាត់ គីរីវង់ ក្រុមបាល់ទាត់ជម្រើសជាតិ ក្រុម ការងារ យុទ្ធនាការ Beyond The Games និងមន្ត្រីនៃរដ្ឋបាល ខេត្តព្រះសីហនុ ព្រមទាំងមហាជន ទូទៅជាច្រើន ដែល ធ្វើការ រត់បណ្តាក់ចេញពីចាប់រង្វង់មូលព្រះសិវៈ និងព្រះនាង ឧមាវតី រហូតទៅ ដល់ ទីលាន សម្តេចតេជោ មាន រយៈ ចម្ងាយជាង ១៩គីឡូម៉ែត្រ។
កម្មវិធីបាន រកឃើញក្រុមដែលប្រើរយៈពេលលឿនជាងគេចំនួន៣ក្រុម ដែលក្រុមទទួលបាន ជ័យ ជំនៈ លេខ មួយ ប្រើរយៈពេលត្រឹម១ម៉ោង ១១នាទី លេខ២ប្រើរយៈពេល ១ម៉ោង១៣នាទី និងលេខ៣ ប្រើរយៈពេល ១ម៉ោង១៨នាទី ក្នុងនោះក្រុមលេខ១ទទួលបានប្រាក់លើកទឹកចិត្ត ចំនួន ២លាន រៀល មេដាយមាស ម្នាក់១ សម្រាប់ រាល់ សមាជិកក្រុមទាំង៧ និងភេសជ្ជៈកីឡា វី-អាកទីវ ចំនួន ៧កេស ក្រុមទី២ ទទួលបាន១លានរៀល មេដាយប្រាក់ និងភេសជ្ជៈកីឡា វី-អាកទីវ ចំនួន ៥កេស និងលេខ៣ ទទួលបានប្រាក់លើក ទឹក ចិត្ត ចំនួន ៥០ម៉ីនរៀល មេដាយសម្រឹតសម្រាប់រាល់សមាជិកក្រុមទាំងអស់ និង ភេសជ្ជៈ កីឡា វី-អាកទីវ ចំនួន ៣កេស។ អ្នកឧញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានវត្តមានចូលរួមរត់ក្នុងព្រឹត្តការណ៍នេះ ផងដែរបានប្រសាសន៍ថា «ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ពិតជាមាន សេចក្តីសោមនស្សរីករាយដែលបានរៀបចំព្រឹត្តការណ៍នេះឡើង ដែលមិនមែនធ្វើឡើងសម្រាប់តែប្រារព្វ និងអបអរវត្តមានភេសជ្ជៈគីឡា វី-អាកទីវ ប៉ុណ្ណោះទេ តែសម្រាប់ផ្តល់នូវភាពរីករាយ និងបទ ពិសោធន៍ ថ្មីដល់ប្រជាជនយើង។ ព្រឹត្តការណ៍រត់ ប្រណាំង កម្សាន្តបណ្តាក់ជាក្រុម V-Active Fun Run នេះបានបង្ហាញពីឆន្ទះរបស់ វឌ្ឍនៈ ប៊្រូវើរី ក្នុងការលើកស្ទួយ សុខភាព និងសុខមាលភាពសង្គម។ ការជ្រើសរើសការរត់ ឫដើរសម្រាប់កម្មវិធីនេះព្រោះវាគឺជាសកម្មភាពកីឡាដែលមានភាពងាយស្រួល ងាយអនុវត្តបំផុត មិនទាមទារសម្ភារបរិក្ខារ និងមាន លក្ខណៈធម្មជាតិ។ ការរត់ ឫដើរគឺជាលំហាត់ប្រាណដ៏អស្ចារ្យមួយដែលត្រូវបានគ្រូពេទ្យណែនាំធ្វើឲ្យបានទៀងទាត់យ៉ាងហោចណាស់ពី២០នាទី ទៅ៣០នាទីដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពដ៏សម្បូរបែប។ ពួកយើង សង្ឈឹម ថាព្រឹត្តការណ៍នេះនឹងក្លាយទៅជាសារមួយជួយក្រើនរំលឹកដល់ប្រជាជន យើងឲ្យបន្តនិងចូលរួមហាត់ប្រាណកាន់។ វឌ្ឍនៈ ប្រ៊ូវើរី នឹងបន្តចូលរួមលើកស្ទួយសកម្មភាពកីឡា និងរៀបចំកម្មវិធីកម្សាន្ត សប្បាយបែបនេះ ជាច្រើន ទៀតនាពេលខាងមុខ។ »
វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើនវិនិយោគលើ វិស័យផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយកូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ។
PR
បេក្ខជនម្នាក់នេះហាក់លេចធ្លោខ្លាំងក្នុងកម្មវិធី Duet Song
កម្មវិធីប្រឡងចម្រៀងកំពុងទទួលបានការគាំទ្រខ្លាំង Duet Song Festival Cambodia បានធ្វើដំណើរមកដល់សប្តាហ៍ទី5ហើយ ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងនាមជាកម្មវិធីថ្មីសន្លាងមិនធ្លាប់មានពីមុនមក។
ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតក្នុងសប្តាហ៍ទី 5 នេះគឺក្រុមរបស់តារាចម្រៀង នី រតនា តែម្តងដែលលោកបានឡើងបកស្រាយបទចម្រៀងជាមួយ។
បេក្ខជន អ៊ឹប ណារ៉ូត មិនត្រឹមតែមានសំឡេងពីរោះក្រអួនក្រអៅប៉ុណ្ណោះទេ ថែមទាំងមានរូបសម្បត្តិស្រស់សង្ហាថែមទៀតផង ដែលបេក្ខជនម្នាក់នេះកំពុងតែលេចធ្លោខ្លាំងបន្ទាប់ពីបានជាប់ឡើងទៅកាន់វគ្គបន្ទាប់។
គួរបញ្ជាក់ផងដែរថា កម្មវិធី Duet Song Festival Cambodia នឹងចូលមកដល់សប្តាហ៍ទី 6 ក្នុងរាត្រីថ្ងៃសៅរ៍នេះហើយ ដែលនឹងមានការចាក់ផ្សាយចាប់ពីម៉ោង 8 យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស HDTV ៕
VIDEO
PR
កំពូលតារាចម្រៀង និងអ្នកនិពន្ធឆ្នើម ១០រូប បង្ហាញស្នាដៃក្នុងបទចម្រៀងមរតកប្រវត្តិសាស្រ្តនៃព្រឹត្តិការណ៍ស៊ីហ្គេម
ផលិតកម្មកម្សាន្តដ៏ធំប្រចាំប្រទេសកម្ពុជា ដែលកំពុងប្រមូលផ្តុំដោយកំពូលតារាចម្រៀងជាច្រើនរូប Galaxy Navtra បានផលិតបទចម្រៀងអមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ជាលើកទីមួយរបស់ខ្លួន ក្រោមចំណងជើងថា «ស្រឡាញ់អ្វីដែលខ្មែរមាន» ។
ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជានាពេលខាងមុខនេះ ម្ចាស់ផលិតកម្ម Galaxy Navtra អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់បានលើកឡើងលើបណ្តាញសង្គមថា ដើម្បីបង្ហាញពីការសាមគ្គីភាព និងការអបអរសាទរនៃព្រឹត្តិការណ៍ស៊ីហ្គេម អ្នកឧកញ៉ាបានចាត់ចែងដោយផ្ទាល់ប្រជុំការងារជាមួយអ្នកនិពន្ធ និងកំពូលតារាចម្រៀងដូចជា៖ អ្នកនិពន្ធចាស់វស្សា លោក សុខ ជំនោរ អ្នកនិពន្ធនិងជាអ្នកដឹកនាំលោក ខាំ ភូរិ ឯកឧត្តម ហ៊ឹម នភា អ្នកនិពន្ធឆ្នើម ឯកឧត្តម ខេមរៈ ភារុន អ្នកនិពន្ធឆ្នើម ឧកញ៉ា យឹម តាស្រង់ និងអ្នកឧកញ៉ាផ្ទាល់ផងដែរ។
នៅក្នុងបទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ជាមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ឆ្នាំ២០២៣នេះ ចូលរួមច្រៀងដោយកំពូលតារាចម្រៀង ៤រូបច្រៀងរួមគ្នា ដូចជា កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ។
បើតាមអ្នកឧកញ៉ាម្ចាស់ផលិតកម្ម Gaxaly Navtra នេះគឺជាលើកទីមួយសម្រាប់កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀងលោក ខេម កំពូលតារាចម្រៀង កញ្ញា តន់ ចន្ទសីម៉ា របស់ផលិតកម្មហ្គាឡាក់ស៊ី បង្ហាញក្នុងបទចម្រៀងអមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ ផ្នែកកីឡាតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣នេះ។
សូមជម្រាបជូនថា បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានចម្រៀងផលិតជា MV ទ្រុងទ្រាយធំម្តងរួចមកហើយដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយមកទៀតកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ក៏បានយកមកច្រៀងធ្វើឲ្យផ្អើលក្នុងពិភពសិល្បៈប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ានម្តងទៀត នេះក៏ព្រោះថា «បទស្រឡាញ់អ្វីដែលខ្មែរមាន» ក្រៅពីអត្ថន័យពាក្យពេជ្របញ្ជាក់ពីដួងព្រលឹង វប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរហើយនោះ ក៏បានរំលេចនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងនៅតាមបណ្តាកោះល្បីៗក្នុងប្រទេសកម្ពុជាផងដែរ៕
PR
ពិធីសម្ពោធជាផ្លូវការ ទឹកដោះគោស្រស់ Nong Pho នៅកម្ពុជា
ក្រុមហ៊ុន Da Dairy ត្រេឌីង ខូអិលធីឌី នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ នេះ បានធ្វើការសម្ភោធ នាំចូលជាផ្លូវការនូវផលិតផលទឹកដោះគោ Nongpho មកកាន់ប្រទេសកម្ពុជា ដែលត្រូវបានប្រារព្ធធ្វើឡើងនៅ Oakwood Premium Phnom Penh ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឈឺគៀត អាត់ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Da Dairy ត្រេឌីង ខូអិលធីឌី និង ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រុមហ៊ុន Nongpho Dairy Cooperative Ltd ពីប្រទេសថៃផងដែរ។
ទឹកដោះគោ Nongpho ត្រូវបានផលិតឡើងនៅឆ្នាំ ១៩៧០ ដោយក្រុមហ៊ុន Nongpho Dairy Products Co., Ltd. ដែលជា ផលិតផល ស្ថិតនៅក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះមហាក្សត្រនៃប្រទេសថៃ។ ទឹកដោះគោ Nongpho គឺជាទឹកដោះគោស្រស់ដែលមានរសជាតិឆ្ងាញ់ស្រស់ថ្មី មានផ្ទុកទៅដោយជាតិកាល់ស្យូម និងប្រូតេអ៊ីនខ្ពស់ពីធម្មជាតិ ដែលជួយដល់ប្រព័ន្ធសាច់ដុំឱ្យលូតលាស់បានល្អ ព្រមទាំងជួយថែទាំឆ្អឹង និងធ្មេញឱ្យរឹងមាំ និងសម្បូរទៅដោយវីតាមីន B2, B12 និងផូស្វ័រ ដែលជួយដល់ប្រព័ន្ធខួរក្បាលឱ្យដំណើរការបានល្អ និងជួយពង្រឹងដល់ប្រព័ន្ធការពាររាងកាយបានល្អ ដែលមានការផលិតត្រឹមត្រូវតាមមជ្ឈដ្ឋានស្តង់ដារជាមួយវិញ្ញាប័នបត្របញ្ជាក់ទទួលស្គាល់គុណភាពខ្ពស់ មានប្រយោជន៍ល្អសម្រាប់សុខភាព សាកសមសម្រាប់ទទួលទានចំពោះមនុស្សគ្រប់វ័យ។
ក្រុមហ៊ុន Da Dairy បានចុះហត្ថលេខាជាផ្លូវការនូវកិច្ចសន្យានាំចូលផ្តាច់មុខជាមួយក្រុមហ៊ុន Nongpho Ratchaburi Dairy Cooperative Limited សម្រាប់ការនាំចូលផលិតផលទឹកដោះគោ Nongpho ទាំងអស់មកកាន់ទីផ្សារនៅប្រទេសកម្ពុជា ដែលមានដូចជា ទឹកដោះគោស្រស់ Pasteurized Nongpho, ទឹកដោះគោស្រស់ Nongpho UHT ដែលមានទាំង ៥ រសជាតិ, ទឹកដោះគោស្រស់ Nongpho UHT ចំណុះ 125មីលីលីត្រ ទាំង ៣ រសជាតិ, យ៉ាអ៊ួរ Nongpho ដែលមាន ៤ រសជាតិ, ការ៉េម Nongpho។
ដើម្បីធ្វើការចូលរួមជាមួយនឹងឱកាសដ៏ពិសេសក្នុងការសម្ភោធក្នុងការបើកសម្ភោធជាផ្លូវការរបស់ ទឹកដោះគោ Nongpho មកកាន់ប្រទេសកម្ពុជាផងដែរនោះ យើងខ្ញុំសូមធ្វើការបរិច្ចាគ ផលិតផលទឹកដោះគោស្រស់ Nongpho ទៅកាន់វិទ្យាស្ថានអប់រំដែលមានដូចជា វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល (កំពង់ធំ),វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ,សកលវិទ្យាល័យជាតិបាត់ដំបង, ដេប៉ាតឺម៉ងភាសាថៃ នៃវិទ្យាស្ថានភាសាបរទេស នៃសកលវិទ្យាល័យភូមិន្ទ, និង វិទ្យាល័យ ហ៊ុន សែន ត្រែង (ខេត្តបាត់ដំបង) ដើម្បីចូលរួមចំណែកសប្បុរសធម៌ចំពោះសង្គម។
គ្រប់ផលិតផល Nongpho មានលក់ជាផ្លូវការដំបូងបង្អស់នៅក្នុងហាងទំនិញ 7/11 គ្រប់សាខាទាំងអស់នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នេះតទៅ និងអាចរកទិញបាននៅគ្រប់តំណាងចែកចាយទាំងអស់ក្នុងប្រទេសកម្ពុជា។
Nongpho ទឹកដោះគោស្រស់ ដើម្បីសុខភាព និង ស្នាមញញឹម ទាំងអស់គ្នា។