PR
បេក្ខជនជ័យលាភីពីកម្មវិធី Maybank CashVille Kidz ទទួលបានពានរង្វាន់ថ្នាក់តំបន់នៅប្រទេសម៉ាឡេស៊ី
ភ្នំពេញ៖ កម្មវិធី Maybank CashVille Kidz ជាកម្មវិធីមួយជួយបណ្ដុះនិងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់កុមារកម្ពុជា ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ ២០១៧មកម្ល៉េះ ហើយមកដល់បច្ចុប្បន្ននេះ កម្មវិធី CashVille Kidz ក៏នៅតែបន្តដំណើរការដោយបានបញ្ជូនបេក្ខជនជ័យលាភី ទទួលពានរង្វាន់ថ្នាក់តំបន់នៅប្រទេសម៉ាឡេស៊ីផងដែរ។

ថ្លែងនៅមុនពេលចេញដំណើរទៅប្រទេសម៉ាឡេស៊ីនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អ្នកស្រីអានហេង លក្ខិណា បេក្ខភាពជ័យលាភីនៃគ្រួសារឆ្នើមពីកម្មវិធីមួយនេះបានមានប្រសាសន៍ថា កាលពីឆ្នាំ២០២១កូនរបស់អ្នកស្រី គឺកុមារាសម ប្រាថ្នាបានចូលរួមក្នុងកម្មវិធី CashVille Kiz ម្ដងរួចហើយនិងទទួលបានជ័យលាភីថ្នាក់ផងដែរ ។ សម្រាប់ឆ្នាំ២០២២កន្លងទៅខាងកម្មវិធីក៏បានទាក់ទងលោកស្រីពីការចូលរួមប្រកួតតែលើកនេះ គឺតម្រូវឱ្យមានការចូលរួមពីគ្រួសារបន្ថែម។ ដោយចាប់អារម្មណ៍នឹងកម្មវិធីនេះ អ្នកស្រីក៏បានចូលរួមប្រកួតជាមួយនិងកូនទើបទទួលបានជ័យលាភី មានឱកាសទៅចូលរួមទទួលរង្វាន់នៅប្រទេសម៉ាឡេស៊ីផ្ទាល់តែម្ដង។

អ្នកស្រីបន្តទៀតថា នៅក្នុងការចូលរួមនេះ អ្នករៀបចំក្មវិធីបានដាក់ជាវីឌីអូជាច្រើនមកឱ្យមើល និងឱ្យអនុវត្តន៍ទៅតាមវីឌីអូនោះ ។ ដោយអ្នកស្រីបានពិភាក្សានិងអនុវត្តន៍ជាមួយកូននិងបានផ្ញើវីឌីអូ ដែលបានអនុវត្តន៍ទៅអ្នករៀបចំកម្មវិធីវិញទើបខាងកម្មវិធីបានឆ្លើយតបថាអ្នកស្រីបានជាប់និងបានឱ្យអនុវត្តន៍ជាបន្តបន្ទាប់ទៀត។
អ្នកស្រីបន្ថែមថា កម្មវិធីនេះគឺល្អសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ ការចាត់ចែងហិរញ្ញវត្ថុ សម្រាប់ក្រុមគ្រួសារដែលចូលរួមប្រកួតប្រជែង ក៏ដូចជាការបញ្ជ្រាបចំណេះដឹងនេះដល់កុមារពីតូចៗផងដែរ ។ កូនអ្នកស្រី ដែលបានចូលរួមប្រកួតគឺមានការផ្លាស់ប្តូរឥរិយាបថច្រើនពីការសុំចាយវាយតាមចិត្តមកជាការចាយវាយដោយមានការគិតគូរជាងមុន ហើយគេចាយទៅលើអ្វីដែលជាការចាំបាច់របស់គេតែប៉ុណ្ណោះ។

លោកនង ចាន់ថន បេក្ខភាពគ្រូឆ្នើមមកពីសាលាបឋមសិក្សារស្មីកុមារ នៅក្រុងសួងខេត្តត្បូងឃ្មុំបានមានប្រសាសន៍ថាតាមរយៈកម្មវិធី CashVille Kidz នេះដែរលោកបានយល់ដឹងច្រើនបន្ថែមពីចំណេះដឹងហិរញ្ញវត្ថុពីព្រោះ ពីកម្មវិធីតែងតែផ្ញើជាវីឌីអូឱ្យបេក្ខភាពមើលនិងអនុវត្តន៍តាមហើយលោកជាមនុស្សចូលចិត្តមើលអ្វីដែលថ្មីៗដែលផ្ដល់ចំណេះដឹង ដូច្នេះហើយទើបលោកអាចដឹងបន្ថែមនិងអនុវត្តន៍ទៅតាមអ្វីដែលកម្មវិធីបានដាក់ជូន។
លោកអាន អ៊ន នាយកសាលាបឋមសិក្សារស្មីកុមារ និងជាបេក្ខភាពនាយកសាលាឆ្នើមនៃពានរង្វាន់CashVille Kidz ក៏បានឱ្យដឹងផងដែរថា ក្នុងចំណោមសាលាដែលចូលរួមប្រកួតទាំងអស់ ទាំងសិស្សនិងគ្រូ មកពីសាលារស្មីកុមារ គឺមានចំនួនច្រើនក្នុងការចូលរួមប្រកួតម្ដងៗ ទើបលោកបានជាប់ជានាយកឆ្នើមក្នុងចំណោមសាលាបានចូលរួមក្នុងកម្មវិធីមួយនេះ។

លោកស្រី ហេង ធីតា អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Learning Vision បានមានប្រសាសន៍ឱ្យដឹងផងដែរថា កម្មវិធីចំណេះដឹងហិរញ្ញវត្ថុគឺជួយបណ្ដុះចំណេះដឹងដល់កុមារតាំងពីពួកគេនៅតូច ដើម្បីឱ្យគាត់ក្លាយជាបុគ្គលដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ មានសមត្ថភាពអាចឱ្យពួកគេជៀសផុសពីគំនាបសម្ភារៈនិយមនៅពេលដែលពួកគេធំឡើង ។ លើសពីនេះ ពេលដែលគេធំឡើងពួកគាត់អាចយកចំណេះដឹងនោះទៅគ្រប់គ្រងអាជីវកម្មដូចជាដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ក្រុមគ្រួសារគាត់។
លោកស្រីបន្តថា នៅប្រទេសជឿនលឿនលើពិភពលោកតែងតែបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុទៅដល់សិស្សានុសិស្សតាំងពីតូចៗម្ល៉េះ ដោយនៅក្នុងប្រទេសកម្ពុជា កម្មវិធីអប់រំចំណេះដឹងហិរញ្ញវត្ថុនៅមិនទាន់មានការដាក់បញ្ចូលក្នុងកម្មវិធីសិក្សាតាមរបស់រដ្ឋទូលំទូលាយនៅឡើយ។ យ៉ាងណាក្ដី កម្មវិធីអប់រំចំណេះដឹងហិរញ្ញវត្ថុ MoneyTree បានព្យាយាមដាក់បញ្ចូលទៅក្នុងការអប់រំនៅតាមសសាលាមួយចំនួនរួចហើយ ហើយក៏ព្យាយាមដាក់បន្ថែមទៀតតាមតែអាចធ្វើទៅបាន៕








PR
កំពូលតារាចម្រៀង និងអ្នកនិពន្ធឆ្នើម ១០រូប បង្ហាញស្នាដៃក្នុងបទចម្រៀងមរតកប្រវត្តិសាស្រ្តនៃព្រឹត្តិការណ៍ស៊ីហ្គេម
ផលិតកម្មកម្សាន្តដ៏ធំប្រចាំប្រទេសកម្ពុជា ដែលកំពុងប្រមូលផ្តុំដោយកំពូលតារាចម្រៀងជាច្រើនរូប Galaxy Navtra បានផលិតបទចម្រៀងអមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ជាលើកទីមួយរបស់ខ្លួន ក្រោមចំណងជើងថា «ស្រឡាញ់អ្វីដែលខ្មែរមាន» ។

ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជានាពេលខាងមុខនេះ ម្ចាស់ផលិតកម្ម Galaxy Navtra អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់បានលើកឡើងលើបណ្តាញសង្គមថា ដើម្បីបង្ហាញពីការសាមគ្គីភាព និងការអបអរសាទរនៃព្រឹត្តិការណ៍ស៊ីហ្គេម អ្នកឧកញ៉ាបានចាត់ចែងដោយផ្ទាល់ប្រជុំការងារជាមួយអ្នកនិពន្ធ និងកំពូលតារាចម្រៀងដូចជា៖ អ្នកនិពន្ធចាស់វស្សា លោក សុខ ជំនោរ អ្នកនិពន្ធនិងជាអ្នកដឹកនាំលោក ខាំ ភូរិ ឯកឧត្តម ហ៊ឹម នភា អ្នកនិពន្ធឆ្នើម ឯកឧត្តម ខេមរៈ ភារុន អ្នកនិពន្ធឆ្នើម ឧកញ៉ា យឹម តាស្រង់ និងអ្នកឧកញ៉ាផ្ទាល់ផងដែរ។

នៅក្នុងបទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ជាមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ឆ្នាំ២០២៣នេះ ចូលរួមច្រៀងដោយកំពូលតារាចម្រៀង ៤រូបច្រៀងរួមគ្នា ដូចជា កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ។

បើតាមអ្នកឧកញ៉ាម្ចាស់ផលិតកម្ម Gaxaly Navtra នេះគឺជាលើកទីមួយសម្រាប់កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀងលោក ខេម កំពូលតារាចម្រៀង កញ្ញា តន់ ចន្ទសីម៉ា របស់ផលិតកម្មហ្គាឡាក់ស៊ី បង្ហាញក្នុងបទចម្រៀងអមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ ផ្នែកកីឡាតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣នេះ។

សូមជម្រាបជូនថា បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានចម្រៀងផលិតជា MV ទ្រុងទ្រាយធំម្តងរួចមកហើយដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយមកទៀតកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ក៏បានយកមកច្រៀងធ្វើឲ្យផ្អើលក្នុងពិភពសិល្បៈប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ានម្តងទៀត នេះក៏ព្រោះថា «បទស្រឡាញ់អ្វីដែលខ្មែរមាន» ក្រៅពីអត្ថន័យពាក្យពេជ្របញ្ជាក់ពីដួងព្រលឹង វប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរហើយនោះ ក៏បានរំលេចនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងនៅតាមបណ្តាកោះល្បីៗក្នុងប្រទេសកម្ពុជាផងដែរ៕






PR
ពិធីសម្ពោធជាផ្លូវការ ទឹកដោះគោស្រស់ Nong Pho នៅកម្ពុជា
ក្រុមហ៊ុន Da Dairy ត្រេឌីង ខូអិលធីឌី នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ នេះ បានធ្វើការសម្ភោធ នាំចូលជាផ្លូវការនូវផលិតផលទឹកដោះគោ Nongpho មកកាន់ប្រទេសកម្ពុជា ដែលត្រូវបានប្រារព្ធធ្វើឡើងនៅ Oakwood Premium Phnom Penh ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឈឺគៀត អាត់ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Da Dairy ត្រេឌីង ខូអិលធីឌី និង ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រុមហ៊ុន Nongpho Dairy Cooperative Ltd ពីប្រទេសថៃផងដែរ។

ទឹកដោះគោ Nongpho ត្រូវបានផលិតឡើងនៅឆ្នាំ ១៩៧០ ដោយក្រុមហ៊ុន Nongpho Dairy Products Co., Ltd. ដែលជា ផលិតផល ស្ថិតនៅក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះមហាក្សត្រនៃប្រទេសថៃ។ ទឹកដោះគោ Nongpho គឺជាទឹកដោះគោស្រស់ដែលមានរសជាតិឆ្ងាញ់ស្រស់ថ្មី មានផ្ទុកទៅដោយជាតិកាល់ស្យូម និងប្រូតេអ៊ីនខ្ពស់ពីធម្មជាតិ ដែលជួយដល់ប្រព័ន្ធសាច់ដុំឱ្យលូតលាស់បានល្អ ព្រមទាំងជួយថែទាំឆ្អឹង និងធ្មេញឱ្យរឹងមាំ និងសម្បូរទៅដោយវីតាមីន B2, B12 និងផូស្វ័រ ដែលជួយដល់ប្រព័ន្ធខួរក្បាលឱ្យដំណើរការបានល្អ និងជួយពង្រឹងដល់ប្រព័ន្ធការពាររាងកាយបានល្អ ដែលមានការផលិតត្រឹមត្រូវតាមមជ្ឈដ្ឋានស្តង់ដារជាមួយវិញ្ញាប័នបត្របញ្ជាក់ទទួលស្គាល់គុណភាពខ្ពស់ មានប្រយោជន៍ល្អសម្រាប់សុខភាព សាកសមសម្រាប់ទទួលទានចំពោះមនុស្សគ្រប់វ័យ។

ក្រុមហ៊ុន Da Dairy បានចុះហត្ថលេខាជាផ្លូវការនូវកិច្ចសន្យានាំចូលផ្តាច់មុខជាមួយក្រុមហ៊ុន Nongpho Ratchaburi Dairy Cooperative Limited សម្រាប់ការនាំចូលផលិតផលទឹកដោះគោ Nongpho ទាំងអស់មកកាន់ទីផ្សារនៅប្រទេសកម្ពុជា ដែលមានដូចជា ទឹកដោះគោស្រស់ Pasteurized Nongpho, ទឹកដោះគោស្រស់ Nongpho UHT ដែលមានទាំង ៥ រសជាតិ, ទឹកដោះគោស្រស់ Nongpho UHT ចំណុះ 125មីលីលីត្រ ទាំង ៣ រសជាតិ, យ៉ាអ៊ួរ Nongpho ដែលមាន ៤ រសជាតិ, ការ៉េម Nongpho។

ដើម្បីធ្វើការចូលរួមជាមួយនឹងឱកាសដ៏ពិសេសក្នុងការសម្ភោធក្នុងការបើកសម្ភោធជាផ្លូវការរបស់ ទឹកដោះគោ Nongpho មកកាន់ប្រទេសកម្ពុជាផងដែរនោះ យើងខ្ញុំសូមធ្វើការបរិច្ចាគ ផលិតផលទឹកដោះគោស្រស់ Nongpho ទៅកាន់វិទ្យាស្ថានអប់រំដែលមានដូចជា វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល (កំពង់ធំ),វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ,សកលវិទ្យាល័យជាតិបាត់ដំបង, ដេប៉ាតឺម៉ងភាសាថៃ នៃវិទ្យាស្ថានភាសាបរទេស នៃសកលវិទ្យាល័យភូមិន្ទ, និង វិទ្យាល័យ ហ៊ុន សែន ត្រែង (ខេត្តបាត់ដំបង) ដើម្បីចូលរួមចំណែកសប្បុរសធម៌ចំពោះសង្គម។

គ្រប់ផលិតផល Nongpho មានលក់ជាផ្លូវការដំបូងបង្អស់នៅក្នុងហាងទំនិញ 7/11 គ្រប់សាខាទាំងអស់នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នេះតទៅ និងអាចរកទិញបាននៅគ្រប់តំណាងចែកចាយទាំងអស់ក្នុងប្រទេសកម្ពុជា។
Nongpho ទឹកដោះគោស្រស់ ដើម្បីសុខភាព និង ស្នាមញញឹម ទាំងអស់គ្នា។









