Der Daily
ជិតដល់ថ្ងៃបើកប្រាក់ខែល្មម តោះដាក់សាច់អាំងបែបកូរ៉េ មួយឈុតពីរឈុត ថតរូបស្អាតៗនៅហាង WangGi Korean BBQ
BY Liny Chan
January 30, 2023
អ្នកដែលចូលចិត្តញ៉ាំសាច់អាំងបែបកូរ៉េ ហើយជាហ្វេនតារា K-pop ឬ ហ្វេន Star war មកញ៉ាំសាច់អាំងនៅហាង WangGi Korean BBQ ដឹងតែត្រូវចិត្តហ្មង។ ក្រៅពីលក់សាច់អាំងបែបកូរ៉េ ហាង WangGi Korean BBQ នៅមានមុខម្ហូបបែបកូរ៉េជាច្រើនមុខដូចជា ពងមាន់ចំហុយ ស៊ុបគីមឈី និងម្ហូបជាង ២០មុខទៀត។ បើនិយាយពីតម្លៃវិញគឺសមរម្យមែនទែន ចំពោះឈុតសាច់អាំងតម្លៃចាប់ពីជាង ១០ដុល្លារឡើងទៅក្នុងមួយឈុត។
ហើយអ្វីដែលកាន់តែពិសេសនៅ WangGi Korean BBQ មាន Hoegaarden ព្រិល បែបត្រជាក់ៗ ញ៉ាំជាមួយសាច់អាំងចាប់មាត់ជីបៗតែម្ដង។ បន្ថែមពីលើម្ហូបឆ្ងាញ់ៗហើយ បរិយាកាសនៅក្នុងហាងក៏រឹតតែអេម ជាមួយការរៀបចំបែបតារា K-pop និង Star war ដូច្នេះបានញ៉ាំសាច់អាំងឆ្ងាញ់ៗហើយ ចំណេញបានរូបថតស្អាតៗទៀត។ ហាង WangGi Korean BBQ សាច់អាំងបែបកូរ៉េ លេខទូរស័ព្ទ៖ 086 969 222 ,ទីតាំង៖ ផ្លូវ 57 សង្កាត់បឹងកេងកង១ នៅលើហាង Costme៕












