PR
ពិធីអបអរសាទរខួប 175ឆ្នាំ របស់ស្រាបៀរ កាសស៊្បែរ ធ្វើឲ្យសិល្បករទទួលពិសោធន៍ដ៏ពិសេស និងកាន់តែច្បាស់ពីស្រាបៀរកាសស្ប៊ែរ!
នាឱកាសអបអរសាទរខួប ១៧៥ឆ្នាំ របស់ស្រាបៀរ កាសស៊្បែរ ស្រាបៀរ កាសស៊្បែរ បានរៀបចំពិធីអបអរសាទរដ៏អ៊ឹកអធឹកដល់ទៅ ៣លើក នៅទីតាំងផ្សេងគ្នា ដែលមានការចូលរួមពីសិល្បករ សិល្បការិនីជាច្រើនរូប រួមមានតារាចម្រៀង តារាភាពយន្ត ផលិតករភាពយន្ត តារាសម្តែង តារាម៉ូដែល DJ និង KOLs ល្បីៗ ដែលកំពុងមានប្រជាប្រិយភាព ជួបជុំគ្នាអបអរយ៉ាងសប្បាយរីករាយ ទទួលទានអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសា ជាមួយនឹងការក្រេបរសជាតិដ៏ជាប់ចិត្តរបស់ស្រាបៀរ កាសស៊្បែរ នៅភោជនីយដ្ឋាន OX Club, Topaz និង High Ground Sky Bar។

ក្រោមបរិយាកាសអបអរដ៏សប្បាយរីករាយ កញ្ញា ពង្ស របៀប ប្រធានផ្នែកពាណិជ្ជសញ្ញា ស្រាបៀរ កាសស្ប៊ែរ បានមានប្រសាសន៍ថា កញ្ញាមានក្តីរំភើបរីករាយណាស់ ដែលសិល្បករ សិល្បការីបានផ្តល់កិត្តិយស ចូលរួមអបអរសាទរ និងបង្កើតការចងចាំដ៏ល្អមិនអាចបំភ្លេចបាន នៅក្នុងថ្ងៃពិសេសនៃការអបអរសាទរ ខួប ១៧៥ឆ្នាំ នៃស្រាបៀរ កាសស្ប៊ែរ ដែលអាយុកាលនេះ បានបង្ហាញឲ្យយើងឃើញយ៉ាងច្បាស់ពីទំនុកចិត្តលើកេរ្តិ៍ឈ្មោះ គុណភាព និងរសជាតិរបស់ស្រាបៀរ កាសស៊្បែរ។

កញ្ញា បានបន្ថែមថា ដើម្បីអបអរខួប ១៧៥ឆ្នាំនេះ ស្រាបៀរ កាសស្ប៊ែរ ក៏បានបង្ហាញនូវកំប៉ុងរូបរាងថ្មី Limited-Edition ដែលរចនាឡើងជាពិសេស ពោរពេញដោយអត្ថន័យ ហើយស្រាបៀរ កាសស៊្បែរ តែងតែវិវឌ្ឍខ្លួនឲ្យរីកចម្រើនតាមពេលវេលា រហូតត្រូវបានគេស្គាល់ថាជា “ទំនងជាស្រាបៀរដ៏ល្អបំផុតនៅក្នុងពិភពលោក” និងទទួលបានទំនុកចិត្តទូទាំងពិភពលោក ចំពោះគុណភាព និងរសជាតិ។
ជាមួយគ្នានេះ យើងក៏មានការចូលរួមជាពិសេសពីអ្នកជំនាញផលិតស្រាបៀរ លោក ជាវ សាកល របស់ក្រុមហ៊ុនខេមប្រ៊ូវ ដោយលោកបានចែករំលែកនូវបទពិសោធន៍នៃការផលិតស្រាបៀរតាមស្តង់ដារ និងរៀបរាប់ពីប្រវត្តិ និងលក្ខណៈពិសេសនៃស្រាបៀរ កាសស៊្បែរ ដែលធ្វើឲ្យភ្ញៀវកិត្តិយសមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីដើមកំណើតកកើត ស្រាបៀរ កាសស៊្បែរ ក្នុងខ្សែសង្វាក់ផលិតកម្មយ៉ាងសម្រិតសម្រាំង ដើម្បីទទួលបាននូវរសជាតិស្រាបៀរដ៏ពិសេសសម្រាប់អតិថិជនទូទាំងពិភពលោក។

ស្រាបៀរ កាសស្ប៊ែរ ជាស្រាបៀរលំដាប់អន្តរជាតិ ដែលមានប្រភពពីប្រទេសដាណឺម៉ាក ជាម៉ាកស្រាបៀរដែលពិភពលោកមានការភ្ញាក់ផ្អើល និងទទួលស្គាល់ទៅលើគុណភាព និងរសជាតិដ៏ឆ្ងាញ់ ដែលធ្វើឲ្យគ្រប់គ្នាបានពិសារួចដកចិត្តមិនបាន។
បន្ទាប់ពីទទួលបានបទពិសោធន៍ដ៏គួរឲ្យចាប់អារម្មណ៍របស់អ្នកជំនាញស្រាបៀរ សិល្បករក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន និងថ្លែងអំណរគុណដល់ស្រាបៀរ កាសស៊្បែរ ដែលបានរៀបចំកម្មវិធីដ៏ពិសេសនេះឡើង ដែលរាត្រីនោះ បានផ្តល់នូវការចងចាំដ៏ពិសេសសម្រាប់ភ្ញៀវកិត្តិយសគ្រប់គ្នា ជាមួយនឹងទិដ្ឋភាពស្និទ្ធស្នាលរាក់ទាក់ ហើយក៏មានការបង្ហាញសមត្ថភាពសម្តែងពិសេសទៅតាមជំនាញរបស់សិល្បករ ដែលធ្វើឲ្យបរិយាកាសកម្មវិធីទាំងមូលកាន់តែរីករាយ និងប្រព្រឹត្តទៅដោយជោគជ័យ។






PR
កំពូលតារាចម្រៀង និងអ្នកនិពន្ធឆ្នើម ១០រូប បង្ហាញស្នាដៃក្នុងបទចម្រៀងមរតកប្រវត្តិសាស្រ្តនៃព្រឹត្តិការណ៍ស៊ីហ្គេម
ផលិតកម្មកម្សាន្តដ៏ធំប្រចាំប្រទេសកម្ពុជា ដែលកំពុងប្រមូលផ្តុំដោយកំពូលតារាចម្រៀងជាច្រើនរូប Galaxy Navtra បានផលិតបទចម្រៀងអមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ជាលើកទីមួយរបស់ខ្លួន ក្រោមចំណងជើងថា «ស្រឡាញ់អ្វីដែលខ្មែរមាន» ។

ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជានាពេលខាងមុខនេះ ម្ចាស់ផលិតកម្ម Galaxy Navtra អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់បានលើកឡើងលើបណ្តាញសង្គមថា ដើម្បីបង្ហាញពីការសាមគ្គីភាព និងការអបអរសាទរនៃព្រឹត្តិការណ៍ស៊ីហ្គេម អ្នកឧកញ៉ាបានចាត់ចែងដោយផ្ទាល់ប្រជុំការងារជាមួយអ្នកនិពន្ធ និងកំពូលតារាចម្រៀងដូចជា៖ អ្នកនិពន្ធចាស់វស្សា លោក សុខ ជំនោរ អ្នកនិពន្ធនិងជាអ្នកដឹកនាំលោក ខាំ ភូរិ ឯកឧត្តម ហ៊ឹម នភា អ្នកនិពន្ធឆ្នើម ឯកឧត្តម ខេមរៈ ភារុន អ្នកនិពន្ធឆ្នើម ឧកញ៉ា យឹម តាស្រង់ និងអ្នកឧកញ៉ាផ្ទាល់ផងដែរ។

នៅក្នុងបទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ជាមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ឆ្នាំ២០២៣នេះ ចូលរួមច្រៀងដោយកំពូលតារាចម្រៀង ៤រូបច្រៀងរួមគ្នា ដូចជា កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ។

បើតាមអ្នកឧកញ៉ាម្ចាស់ផលិតកម្ម Gaxaly Navtra នេះគឺជាលើកទីមួយសម្រាប់កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀងលោក ខេម កំពូលតារាចម្រៀង កញ្ញា តន់ ចន្ទសីម៉ា របស់ផលិតកម្មហ្គាឡាក់ស៊ី បង្ហាញក្នុងបទចម្រៀងអមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ ផ្នែកកីឡាតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣នេះ។

សូមជម្រាបជូនថា បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានចម្រៀងផលិតជា MV ទ្រុងទ្រាយធំម្តងរួចមកហើយដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយមកទៀតកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ក៏បានយកមកច្រៀងធ្វើឲ្យផ្អើលក្នុងពិភពសិល្បៈប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ានម្តងទៀត នេះក៏ព្រោះថា «បទស្រឡាញ់អ្វីដែលខ្មែរមាន» ក្រៅពីអត្ថន័យពាក្យពេជ្របញ្ជាក់ពីដួងព្រលឹង វប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរហើយនោះ ក៏បានរំលេចនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងនៅតាមបណ្តាកោះល្បីៗក្នុងប្រទេសកម្ពុជាផងដែរ៕






PR
ពិធីសម្ពោធជាផ្លូវការ ទឹកដោះគោស្រស់ Nong Pho នៅកម្ពុជា
ក្រុមហ៊ុន Da Dairy ត្រេឌីង ខូអិលធីឌី នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ នេះ បានធ្វើការសម្ភោធ នាំចូលជាផ្លូវការនូវផលិតផលទឹកដោះគោ Nongpho មកកាន់ប្រទេសកម្ពុជា ដែលត្រូវបានប្រារព្ធធ្វើឡើងនៅ Oakwood Premium Phnom Penh ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឈឺគៀត អាត់ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Da Dairy ត្រេឌីង ខូអិលធីឌី និង ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រុមហ៊ុន Nongpho Dairy Cooperative Ltd ពីប្រទេសថៃផងដែរ។

ទឹកដោះគោ Nongpho ត្រូវបានផលិតឡើងនៅឆ្នាំ ១៩៧០ ដោយក្រុមហ៊ុន Nongpho Dairy Products Co., Ltd. ដែលជា ផលិតផល ស្ថិតនៅក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះមហាក្សត្រនៃប្រទេសថៃ។ ទឹកដោះគោ Nongpho គឺជាទឹកដោះគោស្រស់ដែលមានរសជាតិឆ្ងាញ់ស្រស់ថ្មី មានផ្ទុកទៅដោយជាតិកាល់ស្យូម និងប្រូតេអ៊ីនខ្ពស់ពីធម្មជាតិ ដែលជួយដល់ប្រព័ន្ធសាច់ដុំឱ្យលូតលាស់បានល្អ ព្រមទាំងជួយថែទាំឆ្អឹង និងធ្មេញឱ្យរឹងមាំ និងសម្បូរទៅដោយវីតាមីន B2, B12 និងផូស្វ័រ ដែលជួយដល់ប្រព័ន្ធខួរក្បាលឱ្យដំណើរការបានល្អ និងជួយពង្រឹងដល់ប្រព័ន្ធការពាររាងកាយបានល្អ ដែលមានការផលិតត្រឹមត្រូវតាមមជ្ឈដ្ឋានស្តង់ដារជាមួយវិញ្ញាប័នបត្របញ្ជាក់ទទួលស្គាល់គុណភាពខ្ពស់ មានប្រយោជន៍ល្អសម្រាប់សុខភាព សាកសមសម្រាប់ទទួលទានចំពោះមនុស្សគ្រប់វ័យ។

ក្រុមហ៊ុន Da Dairy បានចុះហត្ថលេខាជាផ្លូវការនូវកិច្ចសន្យានាំចូលផ្តាច់មុខជាមួយក្រុមហ៊ុន Nongpho Ratchaburi Dairy Cooperative Limited សម្រាប់ការនាំចូលផលិតផលទឹកដោះគោ Nongpho ទាំងអស់មកកាន់ទីផ្សារនៅប្រទេសកម្ពុជា ដែលមានដូចជា ទឹកដោះគោស្រស់ Pasteurized Nongpho, ទឹកដោះគោស្រស់ Nongpho UHT ដែលមានទាំង ៥ រសជាតិ, ទឹកដោះគោស្រស់ Nongpho UHT ចំណុះ 125មីលីលីត្រ ទាំង ៣ រសជាតិ, យ៉ាអ៊ួរ Nongpho ដែលមាន ៤ រសជាតិ, ការ៉េម Nongpho។

ដើម្បីធ្វើការចូលរួមជាមួយនឹងឱកាសដ៏ពិសេសក្នុងការសម្ភោធក្នុងការបើកសម្ភោធជាផ្លូវការរបស់ ទឹកដោះគោ Nongpho មកកាន់ប្រទេសកម្ពុជាផងដែរនោះ យើងខ្ញុំសូមធ្វើការបរិច្ចាគ ផលិតផលទឹកដោះគោស្រស់ Nongpho ទៅកាន់វិទ្យាស្ថានអប់រំដែលមានដូចជា វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល (កំពង់ធំ),វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ,សកលវិទ្យាល័យជាតិបាត់ដំបង, ដេប៉ាតឺម៉ងភាសាថៃ នៃវិទ្យាស្ថានភាសាបរទេស នៃសកលវិទ្យាល័យភូមិន្ទ, និង វិទ្យាល័យ ហ៊ុន សែន ត្រែង (ខេត្តបាត់ដំបង) ដើម្បីចូលរួមចំណែកសប្បុរសធម៌ចំពោះសង្គម។

គ្រប់ផលិតផល Nongpho មានលក់ជាផ្លូវការដំបូងបង្អស់នៅក្នុងហាងទំនិញ 7/11 គ្រប់សាខាទាំងអស់នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នេះតទៅ និងអាចរកទិញបាននៅគ្រប់តំណាងចែកចាយទាំងអស់ក្នុងប្រទេសកម្ពុជា។
Nongpho ទឹកដោះគោស្រស់ ដើម្បីសុខភាព និង ស្នាមញញឹម ទាំងអស់គ្នា។









