អន្តរជាតិ

សារព័ត៌មានថៃ Thairath សម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការប្រើរូប «សត្វគ្រុឌ» របស់ថៃ នៅលើខោប្រដាល់ «គុនខ្មែរ» របស់កម្ពុជា

BY
Khmernote Media
January 30, 2023

បន្ទាប់ពីមានភាពចម្រូងចម្រាសរវាងពាក្យ «គុនខ្មែរ» និង «ម៉ឺយថៃ» នៅពេលដែលភាគីកម្ពុជាបានសម្រេចជ្រើសយកពាក្យ «គុនខ្មែរ» នៅក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដើម្បីកុំឱ្យមានភាពភាន់​ច្រឡំ និងស្របតាមជំហររបស់កម្ពុជា ដែលជាម្ចាស់ក្បាច់ប្រដាល់គុនខ្មែរ។ យ៉ាងណាក៏ដោយ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ សារព័ត៌មានថៃ Thairath ក៏បានបង្ហាញការមិនពេញចិត្តមួយទៀត ដោយបាននិយាយថា៖ «វាជារឿងមិនសមនោះទេដែលប្រទេសជិតខាង [កម្ពុជា] បានប្រើប្រាស់រូបសត្វគ្រុឌថៃ នៅលើខោប្រដាល់របស់ពួកគេ»។

ពោលគឺថ្មីៗ​នេះ ទំព័រ​ហ្វេស​ប៊ុក​ល្បី​ឈ្មោះមួយឈ្មោះថា ASEAN “มอง” ไทย បានបង្ហោះនៅលើបណ្តាញសង្គម សម្តែងការមិនពេញចិត្ត ដោយមានភ្ជាប់ជាមួយ​រូបភាព​សង្វៀន​ប្រដាល់​ «គុន​ខ្មែរ​» ខោដែលមានឡូហ្គោសត្វគ្រុឌ ដែលថៃអះអាងថាវាជារឿងមិនសមរម្យនោះទេ។ ពោលគឺអ្នកបញ្ចេញមតិថៃយល់ថា ការប្រើប្រាស់សត្វតំណាងជាតិរបស់ពួកគេគឺជារឿងមិនត្រឹមត្រូវ ហើយក្នុងន័យមិនគោរពប្រទេសថៃ។ គួរឱ្យដឹងផងដែរថា សត្វតំណាងជាតិរបស់ថៃគឺ «សត្វគ្រុឌ» ដែលនាំឱ្យពួកគេមានការកើតទុក្ខមិនសុខចិត្តបែបនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Thairath

Share This Post: