PR
ដឹងអត់! ញ៉ាំទឹកត្រចៀកកាំរាល់ថ្ងៃផ្តល់ប្រយោជន៍អ្វីខ្លះដល់សុខភាព
យោងតាមលោកវេជ្ជបណ្ឌិត ម៉េង សុខសៀន អនុប្រធានផ្នែកវៈកាត់រលាក និងកែរូបរាងនៃមន្ទីរពេទមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈបានអោយដឹងថាៈ “ការបរិភោគសំបុកត្រចៀកកាំផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពមនុស្ស” ព្រោះក្នុងសំបុកត្រចៀកកាំសម្បូរទៅដោយជាតិកាល់ស្យូម ដែក ប៉ូតាស្យូម ម៉ាញ៉េស្យូម និងជីវជាតិសំខាន់ៗទៀតដែលល្អចំពោះសុខភាពមនុស្សយើង ។

ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីអត្ថប្រយោជន៍មួយចំនួនទាក់ទងនឹងការញ៉ាំសម្បុកត្រចៀកកាំ៖
១) បង្កើនមុខងារប្រព័ន្ធភាពស៊ាំ
សម្រាប់អ្នកដែលដឹងថាខ្លួនកំពុងតែមុខងារប្រព័ន្ធភាពស៊ាំខ្សោយ ដូច្នោះសម្បុកត្រចៀកកាំ ឬទឹកត្រចៀកកាំ គឺជាថ្នាំបំប៉នដ៏ល្អសម្រាប់អ្នកហើយ ។ នេះដោយសារតែក្នុងសម្បុកត្រចៀកកាំផ្ទុកដោយសារធាតុ Glycoprotein ដែលជាសមាសធាតុផ្តល់ថាមពលបែបធម្មជាតិ ព្រមទាំងជាតិរ៉ែ និងវីតាមីនផ្សេងៗទៀតដែលអាចពង្រឹងប្រព័ន្ធភាពស៊ាំបាន ។
២) ល្អចំពោះមនុស្សស្រី
អ្នកវិទ្យាសាស្ត្របានរកឃើញថា សម្បុកត្រចៀកកាំមានផ្ទុកទៅដោយអ័រម៉ូន ៦ប្រភេទខុសៗគ្នា ដែលមានប្រយោជន៍ក្នុងការបង្ការជំងឺពុកឆ្អឹង ព្រមទាំងបំបាត់អាការៈនៃការរ៉ាំងរដូវថែមទៀតផង ។
៣) ភ្ញោចដល់សុខភាពស្បែកកាន់តែស្រស់ស្អាត និងមានសុខភាពល្អ
Traditional Chinese Medicine, TCM បានជឿថា សម្បុកត្រចៀកកាំ អាចជំរុញដល់ភាពស្រស់ស្អាតរបស់ស្បែក និងរក្សាភាពក្មេងជាងវ័យ ។ លោកវេជ្ជបណ្ឌិត ម៉េង សុខសៀន សង្កត់ធ្ងន់ថា “ដោយសារតែសម្បុកត្រចៀកកាំ ផ្តល់ឥទ្ធពលត្រជាក់ ដូច្នេះវាអាចជួយបង្ការភាពស្ងួតពីខាងក្នុង និងរក្សាស្បែកនៅក្មេង ជួយឲ្យស្បែករលោង និងគ្មានភាពជ្រីវជ្រួញ” ។ យោងតាមការស្រាវជ្រាវបានឲ្យដឹងថា ឥទ្ធិពលអ័រម៉ូន និងអង់ហ្ស៊ីមបំបែកកោសិកា របស់សម្បុកត្រចៀកកាំអាចជំរុញដល់ការលូតលាស់ឡើងវិញរបស់កោសិកាមនុស្ស និងភ្ញោចស្រទាប់ស្បែកថ្មីដុះឡើងវិញ ដោយសាសារធាតុកូឡាជែន (Collagen) ។ កូឡាជែននេះឯងនឹងទៅបង្កើនល្បឿននៃការជាសះស្បើយរបស់របួស ភ្ញោចដល់ការដុះសក់ប្រកបដោយសុខភាពល្អ ពង្រឹងដល់ការធំធាត់របស់ខួរក្បាល និងបង្ការជំងឺឆ្អឹងថែមទៀតផង ។
៤) អំណោយផលសម្រាប់ក្រពះងាយស្រួលរំលាយ
សម្បុកត្រចៀកកាំគឺជាសូលុយស្យុងដ៏ខ្លាំងមួយសម្រាប់កែរោគក្រពះមិនកិនអាហារ ។ វាផ្ទុកទៅដោយ ជីវជាតិជាច្រើន ដោយក្នុងនោះមានមួយជាអង់ហ្ស៊ីមផងដែរ ។ អង់ហ្ស៊ីមនេះអាចងាយនឹងរកឃើញនៅលើអាហារ ក្នុងក្រពះដើម្បីពន្លឿនដល់ដំណើរការនៃការរំលាយអាហារ ។ អ្វីដែលល្អនោះគឺថាសម្បុកត្រចៀកកាំអាចពន្លឿនសង្វាក់នៃការរំលាយអាហារបាន ។

៥) ជួយរក្សាភាពសកម្មរបស់ខួរក្បាល
លោកវេបណ្ឌិត ម៉េង សុខសៀន បន្ថែមទៀតថា “សម្បុកត្រចៀកកាំ ផ្ទុកទៅដោយអាស៊ីតអាមីណេ ១៨ប្រភេទខុសៗគ្នា ដោយក្នុងនោះរួមមានមួយប្រភេទឈ្មោះ Cysteine and Phenylalanine ប្រមាណ ៤.៥% ដែលជំរុញដល់ភាពចងចាំ បង្កើនការចម្លងសរសៃប្រសាទ ព្រមទាំងបឺតស្រូបវីតាមីនD ពីពន្លឺព្រះអាទិត្យ” ។
៦) ល្អសម្រាប់មនុស្សគ្រប់វ័យ
គ្រប់គ្នាដែលតែងតែញ៉ាំសម្បុកត្រចៀកកាំជាទៀតទាត់ នឹងសម្គាល់ឃើញថា មានប្រយោជន៍ចំពោះសុខភាពច្រើនដូចជា ប្រព័ន្ធភាពស៊ាំកាន់តែខ្លាំង កម្រកើតជំងឺផ្តាសាយ ស្បែកកាន់តែស្រស់ថ្លា និងក្មេងជាងវ័យ ព្រមទាំងឆាប់ជារបួសថែមទៀតផង ។ វត្តមានជាតិកាលស្យូមដ៏ច្រើនក្នុងសម្បុកត្រចៀកកាំ នឹងជួយឲ្យឆ្អឹង និងធ្មេញកាន់តែរឹងមាំ ។ ដូច្នេះសម្បុកត្រចៀកកាំ ស័ក្តិសមសម្រាប់មនុស្សគ្រប់វ័យ ។

៧) ជួយដល់ការផ្តាច់បារី
បើសិនជាអ្នកកំពុងតែមានបំណងចង់ផ្តាច់បារី ចូរកុំទាន់មើលរបស់អ្វីឆ្ងាយពីសម្បុកត្រចៀកកាំអី ព្រោះវាមានប្រយោជន៍ជាពិសេសសម្រាប់សុខភាពសួតតែម្តង ។ អ្នកជក់បារីអាចបន្ថយការឃ្លានជក់បារី និងពង្រឹងដល់ការទទួលបានអុកស៊ីសែនគ្រប់គ្រាន់ក្រោយបីញ៉ាំសម្បុកត្រចៀកកាំនេះរួចរយៈពេល៣ខែ ។ ក្រៅពីនេះវាក៏ជួយដល់អ្នកជំងឺផ្តាច់ការញ៉ាំគ្រឿងញៀនថែមទៀតផង ។ ការញ៉ាំទឹកត្រចៀកកាំនឹងបំបាត់ការញៀន តាមរយៈការបន្ថយភាពក្តៅក្នុងខួរក្បាល ហើយបន្ថយការមានសុបិន្តអាក្រក់ថែមទៀត ។ ក្រៅពីល្អចំពោះការផ្តាច់បារី លោកវេជ្ជបណ្ឌិត ម៉េង សុខសៀនក៏បានណែនាំថា អ្នកជំងឺលើសម្ពាធឈាម ទឹកនោមផ្អែម និងជំងឺស្ទះសួតរ៉ាំរ៉ៃ គឺជាគោលដៅដែលគួរទិញផលិតផលនេះញ៉ាំហើយ។

ក្នុងនោះដែរទឹកត្រចៀកកាំ ជីន ស៊ុន ដែលកំពុងទទួលបានការគាំទ្រពីអតិថិជនទាំងលើគុណភាពនិងរសជាតិពិតជាសាកសមសម្រាប់លោកអ្នកទទួលទាននិងទទួលបានអត្ថប្រយោជន៍ដូចខាងលើនេះផងដែរ។ លោកអ្នកអាចរកជាវទឹកត្រចៀកកាំ ជីន ស៊ុន គ្រប់ទីកន្លែងទូទាំងប្រទេស។


PR
កំពូលតារាចម្រៀង និងអ្នកនិពន្ធឆ្នើម ១០រូប បង្ហាញស្នាដៃក្នុងបទចម្រៀងមរតកប្រវត្តិសាស្រ្តនៃព្រឹត្តិការណ៍ស៊ីហ្គេម
ផលិតកម្មកម្សាន្តដ៏ធំប្រចាំប្រទេសកម្ពុជា ដែលកំពុងប្រមូលផ្តុំដោយកំពូលតារាចម្រៀងជាច្រើនរូប Galaxy Navtra បានផលិតបទចម្រៀងអមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ជាលើកទីមួយរបស់ខ្លួន ក្រោមចំណងជើងថា «ស្រឡាញ់អ្វីដែលខ្មែរមាន» ។

ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជានាពេលខាងមុខនេះ ម្ចាស់ផលិតកម្ម Galaxy Navtra អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់បានលើកឡើងលើបណ្តាញសង្គមថា ដើម្បីបង្ហាញពីការសាមគ្គីភាព និងការអបអរសាទរនៃព្រឹត្តិការណ៍ស៊ីហ្គេម អ្នកឧកញ៉ាបានចាត់ចែងដោយផ្ទាល់ប្រជុំការងារជាមួយអ្នកនិពន្ធ និងកំពូលតារាចម្រៀងដូចជា៖ អ្នកនិពន្ធចាស់វស្សា លោក សុខ ជំនោរ អ្នកនិពន្ធនិងជាអ្នកដឹកនាំលោក ខាំ ភូរិ ឯកឧត្តម ហ៊ឹម នភា អ្នកនិពន្ធឆ្នើម ឯកឧត្តម ខេមរៈ ភារុន អ្នកនិពន្ធឆ្នើម ឧកញ៉ា យឹម តាស្រង់ និងអ្នកឧកញ៉ាផ្ទាល់ផងដែរ។

នៅក្នុងបទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ជាមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ឆ្នាំ២០២៣នេះ ចូលរួមច្រៀងដោយកំពូលតារាចម្រៀង ៤រូបច្រៀងរួមគ្នា ដូចជា កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ។

បើតាមអ្នកឧកញ៉ាម្ចាស់ផលិតកម្ម Gaxaly Navtra នេះគឺជាលើកទីមួយសម្រាប់កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀងលោក ខេម កំពូលតារាចម្រៀង កញ្ញា តន់ ចន្ទសីម៉ា របស់ផលិតកម្មហ្គាឡាក់ស៊ី បង្ហាញក្នុងបទចម្រៀងអមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ ផ្នែកកីឡាតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣នេះ។

សូមជម្រាបជូនថា បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានចម្រៀងផលិតជា MV ទ្រុងទ្រាយធំម្តងរួចមកហើយដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយមកទៀតកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ក៏បានយកមកច្រៀងធ្វើឲ្យផ្អើលក្នុងពិភពសិល្បៈប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ានម្តងទៀត នេះក៏ព្រោះថា «បទស្រឡាញ់អ្វីដែលខ្មែរមាន» ក្រៅពីអត្ថន័យពាក្យពេជ្របញ្ជាក់ពីដួងព្រលឹង វប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរហើយនោះ ក៏បានរំលេចនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងនៅតាមបណ្តាកោះល្បីៗក្នុងប្រទេសកម្ពុជាផងដែរ៕






PR
ពិធីសម្ពោធជាផ្លូវការ ទឹកដោះគោស្រស់ Nong Pho នៅកម្ពុជា
ក្រុមហ៊ុន Da Dairy ត្រេឌីង ខូអិលធីឌី នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ នេះ បានធ្វើការសម្ភោធ នាំចូលជាផ្លូវការនូវផលិតផលទឹកដោះគោ Nongpho មកកាន់ប្រទេសកម្ពុជា ដែលត្រូវបានប្រារព្ធធ្វើឡើងនៅ Oakwood Premium Phnom Penh ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឈឺគៀត អាត់ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Da Dairy ត្រេឌីង ខូអិលធីឌី និង ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រុមហ៊ុន Nongpho Dairy Cooperative Ltd ពីប្រទេសថៃផងដែរ។

ទឹកដោះគោ Nongpho ត្រូវបានផលិតឡើងនៅឆ្នាំ ១៩៧០ ដោយក្រុមហ៊ុន Nongpho Dairy Products Co., Ltd. ដែលជា ផលិតផល ស្ថិតនៅក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះមហាក្សត្រនៃប្រទេសថៃ។ ទឹកដោះគោ Nongpho គឺជាទឹកដោះគោស្រស់ដែលមានរសជាតិឆ្ងាញ់ស្រស់ថ្មី មានផ្ទុកទៅដោយជាតិកាល់ស្យូម និងប្រូតេអ៊ីនខ្ពស់ពីធម្មជាតិ ដែលជួយដល់ប្រព័ន្ធសាច់ដុំឱ្យលូតលាស់បានល្អ ព្រមទាំងជួយថែទាំឆ្អឹង និងធ្មេញឱ្យរឹងមាំ និងសម្បូរទៅដោយវីតាមីន B2, B12 និងផូស្វ័រ ដែលជួយដល់ប្រព័ន្ធខួរក្បាលឱ្យដំណើរការបានល្អ និងជួយពង្រឹងដល់ប្រព័ន្ធការពាររាងកាយបានល្អ ដែលមានការផលិតត្រឹមត្រូវតាមមជ្ឈដ្ឋានស្តង់ដារជាមួយវិញ្ញាប័នបត្របញ្ជាក់ទទួលស្គាល់គុណភាពខ្ពស់ មានប្រយោជន៍ល្អសម្រាប់សុខភាព សាកសមសម្រាប់ទទួលទានចំពោះមនុស្សគ្រប់វ័យ។

ក្រុមហ៊ុន Da Dairy បានចុះហត្ថលេខាជាផ្លូវការនូវកិច្ចសន្យានាំចូលផ្តាច់មុខជាមួយក្រុមហ៊ុន Nongpho Ratchaburi Dairy Cooperative Limited សម្រាប់ការនាំចូលផលិតផលទឹកដោះគោ Nongpho ទាំងអស់មកកាន់ទីផ្សារនៅប្រទេសកម្ពុជា ដែលមានដូចជា ទឹកដោះគោស្រស់ Pasteurized Nongpho, ទឹកដោះគោស្រស់ Nongpho UHT ដែលមានទាំង ៥ រសជាតិ, ទឹកដោះគោស្រស់ Nongpho UHT ចំណុះ 125មីលីលីត្រ ទាំង ៣ រសជាតិ, យ៉ាអ៊ួរ Nongpho ដែលមាន ៤ រសជាតិ, ការ៉េម Nongpho។

ដើម្បីធ្វើការចូលរួមជាមួយនឹងឱកាសដ៏ពិសេសក្នុងការសម្ភោធក្នុងការបើកសម្ភោធជាផ្លូវការរបស់ ទឹកដោះគោ Nongpho មកកាន់ប្រទេសកម្ពុជាផងដែរនោះ យើងខ្ញុំសូមធ្វើការបរិច្ចាគ ផលិតផលទឹកដោះគោស្រស់ Nongpho ទៅកាន់វិទ្យាស្ថានអប់រំដែលមានដូចជា វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល (កំពង់ធំ),វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ,សកលវិទ្យាល័យជាតិបាត់ដំបង, ដេប៉ាតឺម៉ងភាសាថៃ នៃវិទ្យាស្ថានភាសាបរទេស នៃសកលវិទ្យាល័យភូមិន្ទ, និង វិទ្យាល័យ ហ៊ុន សែន ត្រែង (ខេត្តបាត់ដំបង) ដើម្បីចូលរួមចំណែកសប្បុរសធម៌ចំពោះសង្គម។

គ្រប់ផលិតផល Nongpho មានលក់ជាផ្លូវការដំបូងបង្អស់នៅក្នុងហាងទំនិញ 7/11 គ្រប់សាខាទាំងអស់នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នេះតទៅ និងអាចរកទិញបាននៅគ្រប់តំណាងចែកចាយទាំងអស់ក្នុងប្រទេសកម្ពុជា។
Nongpho ទឹកដោះគោស្រស់ ដើម្បីសុខភាព និង ស្នាមញញឹម ទាំងអស់គ្នា។









