អន្តរជាតិ

អាមេរិកនឹងប្រកាសបិទបញ្ចប់ភាពអាសន្ននៃជំងឺកូវីដ-១៩​ នៅថ្ងៃទី ១១ ខែឧសភា

BY
Pheakdey
January 31, 2023

អាមេរិក៖ រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃឌិន បានជូនដំណឹងថា អាមេរិកនឹងប្រកាសបិទបញ្ចប់ភាពអាសន្ននៃជំងឺកូវីដ-១៩​ នៅត្រឹមថ្ងៃទី ១១ ខែឧសភាខាងមុខនេះហើយ។ សេចក្តីជូនដំណឹងមួយនេះត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យសេតវិមាន កាលពីថ្ងៃចន្ទ​ ទី៣១ ខែមករាម្សិលមិញនេះ។

បើតាមអាជ្ញាធរសុខាភិបាលអាមេរិកបានឲ្យដឹងថា គិតត្រឹមថ្ងៃបិទបញ្ចប់ខាងលើនេះគឺអាមេរិកបានរស់នៅក្រោមភាពអាសន្ននៃការរាតត្បាតជំងឺកូវីដ-១៩អស់រយៈពេល ៣ឆ្នាំ ខណៈគិតត្រឹមពេលនេះអាមេរិកបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួនជាង ១០៤ លាននាក់ និងស្លាប់ជាង ១,១លាននាក់។ ដោយឡែកបើនិយាយពីតួលេខអ្នកឆ្លងថ្មីវិញគឺនាពេលបច្ចុប្បន្ននេះអាមេរិកមានតួលេខអ្នកឆ្លងថ្មីតិចជាង ១ម៉ឺននាក់ក្នុងមួយថ្ងៃ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: