អន្តរជាតិ

ភោជនីយដ្ឋានបណ្តែតទឹកមួយកន្លែងនៅប៉ាតាយ៉ាបានលិចចូលក្នុងសមុទ្រ (មានវីដេអូ)

BY
Pheakdey
January 31, 2023

ថៃ៖ ភោជនីយដ្ឋានបណ្តែតទឹកមួយកន្លែងនៅក្នុងទីក្រុងប៉ាតាយ៉ាបានលិចចូលទៅក្នុងទឹកសមុទ្រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅរសៀលថ្ងៃអង្គារ ទី៣១ ខែមករានេះ។ ភោជនីយដ្ឋានបណ្តែតទឹកមួយកន្លែងនេះមានឈ្មោះថា Krakenian មានបម្រើសេវាកម្មជាច្រើនដូចជា លក់កាហ្វេ អាហារ ស្រា មានតន្ត្រីប្រគំផ្ទាល់​ និងថែមទាំងមានខារ៉ាអូខេទៀតផង។

ជាមួយនឹងការរចនាពោពេញដោយភាពទាក់ទាញ ភោជនីយដ្ឋានដែលបានរៀបចំឡើងនៅលើកប៉ាល់មួយនេះបានបើកដំណើរការជាយូរឆ្នាំមកហើយ និងមិនដែលជួយបគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នោះទេ។ យ៉ាងណាក្តី នៅក្នុងថ្ងៃកើតហេតុភោជនីយដ្ឋានស្រាប់តែបានលិចបន្តិចម្តងៗចូលទៅក្នុងទឹកសមុទ្រដោយមិនដឹងមូលហេតុ ខណៈមានបុគ្គលិកជាច្រើននាក់កំពុងបំពេញការងារនៅលើនោះ។ ភ្លាមៗក្រោយកើតហេតុក្រុមអ្នកជួយសង្គ្រោះលើដែនសមុទ្របានចេញធ្វើអន្តរាគមន៍ជាបន្ទាន់និងអាចជួយជីវិតជនរងគ្រោះជាច្រើនបានទាន់ពេលវេលាផងដែរ ដូចនេះគ្មានអ្នកណាម្នាក់បានរងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេនៅក្នុងហេតុការណ៍អកុសលខាងលើនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ ​បាងកកប៉ុស្តិ៍

 

Share This Post: