ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យន្តហោះចម្បាំងមួយគ្រឿងរបស់កងយោធាវៀតណាមបានធ្លាក់​ និងបានបណ្តាលឲ្យពីឡុតម្នាក់បាត់បង់ជីវិត

    BY Pheakdey January 31, 2023
    យន្តហោះចម្បាំងមួយគ្រឿងរបស់កងយោធាវៀតណាមបានធ្លាក់​ និងបានបណ្តាលឲ្យពីឡុតម្នាក់បាត់បង់ជីវិត

    វៀតណាម៖ យន្តហោះចម្បាំងមួយគ្រឿងរបស់កងយោធាវៀតណាមបានធ្លាក់ នេះបើយោងតាមការចុះផ្សាយារបស់បណ្តាញសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃអង្គារ ទី៣១ ខែមករានេះ។ យន្តហោះចម្បាំងមួយគ្រឿងនេះបានធ្លាក់នៅក្នុងអំឡុងពេលហ្វឹកហាត់ និងបានធ្លាក់នៅក្នុងខេត្ត Yen Bai ភាគខាងជើងនៃប្រទេសវៀតណាម។

    ប្រភពខាងលើបានបន្តថា ហេតុការណ៍ធ្លាក់យន្តហោះចម្បាំងនេះបានសម្លាប់អ្នកបើកបរយន្តហោះម្នាក់ ខណៈអត្តសញ្ញាណរបស់ជនរងគ្រោះមិនត្រូវបានបង្ហាញជាសាធារណៈនៅឡើយទេ។ គួរកត់សម្គាល់ថា យន្តចម្បាំងដែលបានធ្លាក់ខាងលើនេះគឺជាយន្តហោះចម្បាំងប្រភេទ Su-22 ផលិតនៅក្នុងប្រទេសរុស្ស៊ី ហើយកាលពីឆ្នាំ ២០១៨ កន្លងទៅយន្តចម្បាំងរបស់កងយោធាវៀតណាមប្រភេទដូចនេះគ្នាក៏បានធ្លាក់ម្តងដែរ ដោយពេលនោះមានអ្នកបើកបរយន្តហោះរហូតដល់ ២នាក់ឯណោះដែលបានស្លាប់បាត់បង់ជីវិត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: