ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីក្នុងពិភពលោក ២៦នាក់បូកចូលគ្នា ស្មើនឹងចំណូលរបស់ប្រជាជនក្រីក្រ ៣.៨ពាន់លាននាក់

    BY autoadmin January 21, 2019
    ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីក្នុងពិភពលោក ២៦នាក់បូកចូលគ្នា ស្មើនឹងចំណូលរបស់ប្រជាជនក្រីក្រ ៣.៨ពាន់លាននាក់

    អង្គការ Oxfam បានឱ្យដឹងកាលពីថ្ងៃចន្ទថា មហាសេដ្ឋីចំនួន ២៦នាក់ នៅក្នុងពិភពលោកនេះ គឺមានទ្រព្យសម្បត្តិស្មើគ្នានឹងមនុស្សក្រីក្របំផុតដែលមានចំនួនពាក់កណ្តាលនៃមនុស្សជាតិទាំងមូល (៣.៨ពាន់លាននាក់) ដែលវាជំរុញឱ្យរដ្ឋាភិបាលដំឡើងពន្ធលើអ្នកមានដើម្បីប្រយុទ្ធប្រឆាំងនឹងវិសមភាពដែលកំពុងកើនឡើង។ របាយការណ៍ថ្មីពីអង្គការសប្បុរសធម៌ដែលបានបោះពុម្ពផ្សាយនៅមុនវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសបានរកឃើញថា ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីនៅជុំវិញពិភពលោកកើនឡើង ២.៥ ពាន់លានដុល្លារអាមេរិកក្នុងមួយថ្ងៃៗនៅ ឆ្នាំ២០១៨ ។

    Oxfam បានឱ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos ដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោកបានឱ្យដឹងថា ទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងដល់ ១១២ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន ដោយបង្ហាញថា ត្រឹមតែ ១% នៃទ្រព្យសម្បត្តិរបស់គាត់ គឺស្មើនឹងថវិកាសុខភាពសរុបរបស់ប្រទេសអេត្យូពី ដែលជាប្រទេសមានប្រជាជនចំនួន ១០៥លាននាក់។

    អង្គការ Oxfam បាននិយាយថា ប្រជាជន ៣.៨ពាន់លាននាក់ ដែលនៅបាតតារាង (ក្រីក្រ) បានសង្កត់ធ្ងន់ថា គម្លាតនៃការកើនឡើងរវាងអ្នកមាន និងអ្នកក្រកំពុងតែធ្វើឱ្យប៉ះពាល់ដល់ភាពក្រីក្រ ដែលធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ច និងធ្វើឱ្យកំហឹងរបស់សាធារណៈជនកាន់តែកើនឡើង ពួកគេគឺមានការខឹង និងខកចិត្តចំពោះបញ្ហានេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post: