ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៊ូខាវ និយាយថា មិនចង់មានរឿងជាមួយប្រជាជនខ្មែរទេ ប៉ុន្តែបានទម្លាយថា ខ្លួនមិនទាន់បានទទួលលុយចំនួន ២.២ លានបាត កាលពីពេលមកប្រកួតនៅកម្ពុជា

    BY Liny Chan February 3, 2023
    ប៊ូខាវ និយាយថា មិនចង់មានរឿងជាមួយប្រជាជនខ្មែរទេ ប៉ុន្តែបានទម្លាយថា ខ្លួនមិនទាន់បានទទួលលុយចំនួន ២.២ លានបាត កាលពីពេលមកប្រកួតនៅកម្ពុជា

    ប៉ុន្មានរយៈចុងក្រោយនេះ ភាគីកម្ពុជា និងថៃ នៅតែបន្ដមានភាពរកាំរកូសជាមួយគ្នា ផ្ដើមចេញពីរឿងកម្ពុជាសម្រេចយកពាក្យ «គុនខ្មែរ» មកប្រើប្រាស់ រហូតដល់មានពាក្យឌឺដងចេញពីកំពូលកីឡាប្រដាល់ជនជាតិកួយ ប៊ូខាវ ដែលបាននិយាយក្ដែងៗថា «មិនគួរប្រកែកគ្នាចំពោះបញ្ហានេះទេ គុនខ្មែរត្រឹមលំដាប់អាស៊ាន ចំណែកម៉ឺយថៃលំដាប់អូឡាំពិក លេខ១លើលោក»។ បន្ទាប់ពីបានដឹងពីការមើលងាយបែបនេះ ភាគីកម្ពុជាបានបញ្ចេញប្រតិកម្មភ្លាមៗ ខណៈឧកញ៉ា ស្រី ចាន់ថន ក៏ប្រកាសថា បើខ្មែរណាវ៉ៃប៊ូខាវឈ្នះ គាត់ឱ្យវីឡាមួយ ឡានមួយ និងថវិកាបន្ថែមប្រចាំរយ:ពេល ១០ឆ្នាំ ហើយរឿងរ៉ាវក៏បានបន្ដមកជាហូរហែ។

    ជាមួយនឹងការនិយាយឌឺដងមកកាន់កម្ពុជា ប៊ូខាវ ក៏បានបង្ហោះកាលពីយប់មិញនេះ ដោយលើកឡើងថា នៅក្នុងការប្រកួតជើងឯកពិភពលោកនៅលើសង្វៀនគុនខ្មែរ ដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ គឺខ្លួនមិនបានទទួលប្រាក់រង្វាន់ ២.២ លានបាត (ប្រមាណ ៦៦,៥០០ដុល្លារ) នៅឡើយទេ។ ក្នុងហ្វេសប៊ុក Banchamek Gym (Buakaw Banchamek, บัวขาว บัญชาเมฆ) ផ្ទាល់ខ្លួនបាននិយាយថា៖«ប៊ូខាវ ​មិន​មាន​បញ្ហា​អ្វី​ជាមួយ​ខ្មែរ ឬ​ខ្មែរ​ទេ ប៉ុន្តែ​បញ្ហា​គឺ​ ខ្ញុំ​សូម​សំណូមពរ​ដល់​អ្នក​ធំ​ក្នុង​វិស័យ​ប្រដាល់​កម្ពុជា ជួយ​តាមដាន​តម្លៃ​ប្រដាល់​នៅ​កម្ពុជា​ថ្មីៗ​នេះ​ផង​។ កាលពីការប្រកួត Worldfight លុយចំនួន ២.២ លានបាត នៅមិនទាន់បានទូទាត់ទេ។ ដូច្នេះ​ខ្ញុំ​សូម​យក​ឱកាស​នេះ​ដើម្បី​ជួយ​អ្នក​» ៕

    អត្ថបទ៖ លីដា
    ហ្វេសប៊ុក Banchamek Gym

    Share This Post:
    MPO4D jitutoto mpo4d Mpoplay