ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កងរក្សាសន្តិភាពអង្គការសហប្រជាជាតិចំនួន ១០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយនៅប្រទេសម៉ាលី

    BY autoadmin January 21, 2019
    កងរក្សាសន្តិភាពអង្គការសហប្រជាជាតិចំនួន ១០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយនៅប្រទេសម៉ាលី

    យោងតាមសេចក្តីថ្លែងការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានឱ្យដឹងថា កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចំនួន ១០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយទៅលើជំរំអង្គការសហប្រជាជាតិនៅម៉ាលីកាលពីថ្ងៃអាទិត្យ។ អគ្គលេខាធិការលោក António Guterres បានបន្ថែមថា លោកបានថ្កោលទោសចំពោះការវាយប្រហារប្រឆាំងនៅជំរុំសម្រាប់បេសកកម្មស្ថេរភាពចំរុះពហុភាគីរបស់អង្គការសហប្រជាជាតិនៅម៉ាលីនេះ។

    ប្រទេសម៉ាលីអាចជាប្រទេសដ៏គ្រោះថ្នាក់សម្រាប់កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ សូម្បីតែនៅ ខែសីហា ឆ្នាំ២០១៧ ឆ្មាំបេសកកម្មរក្សាស្ថេរភាពចម្រុះនៅម៉ាលី MINUSMA (Multidimensional Integrated Stabilization Mission in Mali) ចំនួន ៥នាក់ សមាជិកប៉ូលីសជាតិម៉ាលីម្នាក់ និងអ្នកម៉ៅការស៊ីវិលម្នាក់ ដែលធ្វើការឱ្យ MINUSMA ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅទីស្នាក់ការរបស់ខ្លួន ក្នុងទីក្រុង Timbuktu។ ហើយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កងរក្សាសន្តិភាព ៤នាក់ និងទាហានម៉ាលីម្នាក់ ក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយ ២១នាក់ផ្សេងទៀតបានរងរបួសផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ msn

    Share This Post: