អន្តរជាតិ

អ្នកជំនាញថៃបញ្ជាក់ថា បញ្ហាខ្យល់កខ្វក់កម្រិត PM2.5 នឹងបន្តកើតមានរហូតដល់សប្តាហ៍ក្រោយ ខណៈក្រុងបាងកកនិងខេត្តចំនួន ១៧នៅភាគខាងជើងប្រទេសនឹងទទួលរងផលប៉ះពាល់ខ្លាំងជាងគេ

BY
Liny Chan
February 3, 2023

ថៃ៖ ក្រុមអ្នកជំនាញមកពីនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិយាកាសថៃបានឲ្យដឹងថា បញ្ហាមានខ្យល់កខ្វក់នៅក្នុងបរិយកាសនឹងបន្តកើតមាននៅក្នុងប្រទេសថៃរហូតដល់សប្តាហ៍ក្រោយ​ ខណៈពលរដ្ឋគ្រប់រូបត្រូវតែចេះការពារខ្លួនពីបញ្ហាធម្មជាតិមួយនេះដើម្បីចៀសវាងកុំឲ្យកើតមានជំងឺធ្ងន់ធ្ងរ។ សូមបញ្ជាក់ថា បញ្ហាខ្យល់កខ្វក់ដែលកំពុងកើតមាននៅក្នុងប្រទេសថៃនៅពេលនេះ គឺជាស្ថានភាពដែលនៅក្នុងខ្យល់មានផ្ទុកនូវលម្អងធូលីក្នុងកម្រិតរហូតដល់ PM2.5 ខណៈបរិយាកាសកខ្វក់បែបនេះ អាចជះឥទ្ធិពលអាក្រក់យ៉ាង​ខ្លាំងចំពោះសុខភាពប្រជាពលរដ្ឋ។

បើតាមលោក Pinsak Suraswadi​ ដែលជាប្រធាននាយកដ្ឋានត្រួតពិនិត្យការបំពុលបរិយាកាសថៃបានបញ្ជាក់ថា បញ្ហាខ្យល់កខ្វក់នេះនឹងវាយប្រហារយ៉ាងខ្លាំងនៅក្នុងខេត្តចំនួន ១៧នៅក្នុងតំបន់ភាគខាងជើងប្រទសថៃ និងនៅក្នុងទីក្រុងបាងកកទាំងមូលផងដែរ។ យ៉ាងណាក្តី បញ្ហានេះអាចនឹងថយចុះវិញបន្តិចនៅអំឡុងថ្ងៃទី ៥ និងទី ៦ ខែកុម្ភៈ ហើយរហូតដល់អំឡុងថ្ងៃទី ៧ និងទី៨ ខែកុម្ភៈទើបបរិយាកាសអាចត្រលប់មកដូចធម្មតាវិញ ពោលគឺស្ថិតនៅក្នុងកម្រិតមានសុវតិ្ថភាពជាប្រក្រតី៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍ 

Share This Post: