ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម្តាយក្មេងខ្ចីបង្កើតកូនក្នុងបន្ទប់ទឹក ស្រាប់តែត្រូវមកជួបប្រទះនឹងហេតុការណ៍រន្ធត់បែបនេះ

    BY Khmernote Media March 6, 2018
    ម្តាយក្មេងខ្ចីបង្កើតកូនក្នុងបន្ទប់ទឹក ស្រាប់តែត្រូវមកជួបប្រទះនឹងហេតុការណ៍រន្ធត់បែបនេះ

    ប្រទេសចិន ៖ ស្រ្តីដែលពពោះកូនក្នុងផ្ទៃជិតដល់ថ្ងៃសម្រាលគួរមានការប្រុងប្រយ័ត្នអោយបានច្រើនបន្តិច ព្រោះក្នុងកំឡុងពេលនោះគ្រោះថ្នាក់ច្រើនណាស់ដែលអាចកើតមានឡើង។ ប្រភពព័ត៌មានរបស់ចិនបានចុះផ្សាយករណីនឹកស្មានមិនដល់មួយ ដែលស្រ្តីពពោះធំម្នាក់បង្កើតកូននៅចំខណៈពេលចូលបន្ទប់ទឹកធ្វើអោយកូនទើបនឹងកើតរអិលធ្លាក់ចូលទៅក្នុងលូទឹកស្អុយ។ ក្រុមអ្នកសង្រ្គោះបានរួសរាន់ទៅជួយសង្រ្គោះទារកដែលទើបនឹងកើតនោះ ក្រោយពីទទួលបានការទាក់ទងសុំជំនួយពីស្រ្តីជាម្តាយវ័យ២០ឆ្នាំនោះ។

    ហេតុការណ៍ស្មានមិនដល់នេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ក្រុមអ្នកសង្រ្គោះបានធ្វើការវាយបំបែកជញ្ជាំងលូនោះ ហើយបានចុះទៅស្រង់ទារកម្នាក់នោះឡើងមក។ ជាសំណាងណាស់ដែលទារកម្នាក់នោះអណ្តែត ងាយស្រួលអោយក្រុមអ្នកសង្រ្គោះប្រទះឃើញនឹងជួយសង្គ្រោះបានទាន់ពេលវេលា។ តែយ៉ាងណាក៏ដោយទារកម្នាក់នេះត្រូវបានគេណែនាំ អោយនាំទៅត្រួតពិនិត្យសុខភាពនិងរាងកាយនៅមន្ទីពេទ្យជាមន្ទាន់៕
    ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖


    ប្រភព ៖ sanook

    Share This Post:
    MPO4D jitutoto mpo4d Mpoplay