ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បាតុភូតចន្ទគ្រាសដ៏កម្រមួយបានរះយ៉ាងច្បាស់នៅក្នុងប្រទេសអង់គ្លេស

    BY autoadmin January 21, 2019
    បាតុភូតចន្ទគ្រាសដ៏កម្រមួយបានរះយ៉ាងច្បាស់នៅក្នុងប្រទេសអង់គ្លេស

    បាតុភូតដ៏កម្រដែលបណ្តាលមកពីចន្ទគ្រាស ដែលធ្វើឱ្យផ្ទៃនៃព្រះច័ន្ទលេចឡើងពណ៌ក្រហមឆ្អិនឆ្អៅ មានពន្លឺភ្លឺរលោង និងមើលទៅកាន់តែខិតកៀកទៅនឹងផែនដីជាងធម្មតា។ ព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍នេះនឹងក្លាយទៅជាសំណាងមួយសម្រាប់អ្នកងើប និងធ្វើដំណើរពីព្រឹកព្រលឹមស្រាងៗ ខណៈដែលផ្នែកជាច្រើននៃប្រទេសអង់គ្លេសត្រូវបានគ្របដណ្ដប់ដោយពពកកាលពីព្រឹកថ្ងៃចន្ទនេះ។

    ចន្ទគ្រាស super blood wolf moon ដ៏កម្រមួយនេះគឺកើតឡើងនៅពេលដែលចន្ទគ្រាសដ៏ពេញលេញមួយប្រែជាពណ៌ក្រហម ខណៈព្រះចន្ទ supermoon (បាតុភូតដែលព្រះចន្ទមានទំហំធំ និងមើលទៅដូចជាខិតមកផែនដីជាងធម្មតា) កើតឡើងក្នុងពេលដំណាលគ្នា និងត្រូវបានគេមើលច្បាស់ឃើញពីចក្រភពអង់គ្លេសនៅប្រហែលម៉ោង ៥ និង ១០នាទីព្រឹក និងមើលឃើញបានច្បាស់ល្អបំផុតគឺនៅប្រហែលម៉ោង ៥ និង ១២នាទីព្រឹក នៅពេលដែលចន្ទគ្រាសស្ថិតដល់កម្រិតកំពូលរបស់វា។ យ៉ាងណាមិញក្រុមអ្នកតារាវិទូបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះចន្ទគ្រាសឆ្នាំនេះ ព្រោះវាជាប្រភេទចន្ទគ្រាសដែលកម្រ ហើយទាល់តែ ឆ្នាំ២០២១ ទើបយើងអាចឃើញវាម្តងទៀត ហើយអ្នកពិតជាសំណាងណាស់ដែលអាចឃើញវាបានពេលព្រឹកមិញនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ metro

    Share This Post: