អន្តរជាតិ

រថយន្ត ៥០គ្រឿងបានបុកបន្តគ្នានៅលើផ្លូវ Highway មួយកន្លែងក្នុងប្រទេសចិនបណ្តាលឲ្យមនុស្ស ១៦នាក់បាត់បង់ជីវិត

BY
Pheakdey
February 5, 2023

ចិន៖ យ៉ាងហោចណាស់មានមនុស្សចំ​នួន ១៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ក​ម្រមួយដែលបានកើតឡើងនៅលើបណ្តោយផ្លូវ Highway មួយកន្លែងស្ថិតនៅក្នុងខេត្ត Hunan ភាគខាងជើងប្រទេសចិន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុហើយ ក៏មានមនុស្សចំនួន ៦៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់ផងដែរ។

ប្រភពខាងលើបានបញ្ជាក់ថា នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏ធំមួយនេះគឺមានរថយន្តប្រមាណជា ៥០គ្រឿងបានប៉ះទង្គិចគ្នា ខណៈមានរថយន្តមួយចំនួនត្រូវភ្លើងឆេះទាំងស្រុងតែម្តង។ បើតាមអាជ្ញាធរខេត្ត Hunan បានឲ្យដឹងថា ឧប្បតិ្តហេតុនេះគឺជាការបុកបន្តកន្ទុយគ្នា ហើយដោយសារតែរថយន្តនីមួយៗបានបើកក្នុងល្បឿនយ៉ាងលឿន ទើបវាបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដូចនេះ ខណៈខាងអាជ្ញាធរបានប្រើប្រាស់ក្រុមអ្នកជួយសង្គ្រោះចំនួន ១៨០នាក់ដើម្បីធ្វើអន្តរាគមន៍ចំពោះករណីមួយនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: